2025-08-15 11:29
19

កណ្តាល៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងអនុវត្តនិតិវិធីច្បាប់ចំពោះឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាថៅកែលក់ឡេអនឡាញ និងបានអះអាងថា ជា «បារមីជាកូនស្តេចនាគ»។ ចំពោះវីដេអូដែលបុគ្កល Love Riya សុំទោស ដែលបង្ហោះចែកចាលលើបណ្តាញសង្គមជាវីដេអូចាស់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ បានបញ្ជាក់ថា ពាក់ព័ន្ធបណ្តាញសង្គមមួយចំនួនបានយកវីដេអូបុគ្គលឈ្មោះ Love Riya សុំទោសដល់សាធារណជន និងក្រសួងពាក់ព័ន្ធដែលខ្លួនបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរ នាពេលកន្លងមកធ្វើការផ្សព្វផ្សាយនោះ គឺជាវីដេអូចាស់។

សូមជម្រាបថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេ Love Riya ដើម្បីសាកសួរកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ឈ្មោះ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

នគរបាលបានបញ្ជាក់ថា បុគ្គលលក់ឡេឈ្មោះ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់។ ចំពោះវីដេអូ សុំទោសនេះមិនមែនជាករណីដែលសមត្ថកិច្ចជំនាញកំពុងអនុវត្តនោះទេ៕