
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wenbin នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «ភាគីចិនកោតសរសើរចំពោះកម្ពុជា និងថៃ ដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់បាញ់ភ្លាមៗ»។
លោក Wang Wenbin សង្គត់ធ្ងន់ថា៖ «ក្នុងនាមជាប្រទេសជិតខាងដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសន្ទនា និងសន្តិភាព ហើយនឹងបន្តខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីជួយភាគីទាំងពីក្នុងការផ្សារភ្ជាប់ភាពខុសគ្នា និងស្ដារកិច្ចសហប្រតិបត្តិការឡើងវិញ»។
សូមជម្រាបថា ចិនបានសម្ដែងការសោកស្ដាយ និងព្រួយបារម្ភជាខ្លាំងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងនាពេលថ្មីៗនេះ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន។ ហើយដើមចមនៃបញ្ហាមួយនេះ គឺជាបញ្ហាដែលបន្សល់ទុកពីប្រទេសអាណានិគមលោកខាងលិច។
ចិនក៏បានអំពាវឱ្យភាគីទាំងបន្តភាពអត់ធ្មត់អតិបរមាខ្លាំងបំផុត និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងសកម្មដោយសន្តិវិធីផងដែរ៕
