
ថៃ៖ នាយកដ្ឋានឧតុនិយមថៃព្រមានពីហានិភ័យ ដែលអាចកើតមានរលកយក្សស៊ូណាមិពីការរញ្ជួយដីដ៏ធំមួយនៅលើខ្សែបន្ទាត់ Fault Manila ក្នុងប្រទេសហ្វីលីពីន ដែលអាចបង្កផលប៉ះពាល់ដល់ឆ្នេរសមុទ្រឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយពីកាសែត The Nation Thailand នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៥ នេះ។
ខណៈនេះ នាយកដ្ឋានឧតុនិយមថៃ កំពុងតាមដានការវិវឌ្ឍន៍ បង្ហាញពីការរញ្ជួយដីដ៏ធំដែលអាចកើតមាននៅតាមខ្សែបន្ទាត់ Fault Manila ក្នុងប្រទេសហ្វីលីពីន។ ហើយនេះអាចបណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលប៉ះពាល់ដល់ប្រទេសថៃ ជាពិសេសទៅលើតំបន់ភាគខាងត្បូង ភាគខាងកើត និងនៅតាមឈូងសមុទ្រថៃ។
ក្នុងនោះ នាយកដ្ឋានខាងលើក៏បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ "មជ្ឈមណ្ឌលព័ត៌មានក្លែងក្លាយប្រទេសថៃ" ដោយបញ្ជាក់ពីលទ្ធភាពនៃរលកយក្សស៊ូណាមិអាចប៉ះពាល់ដល់ប្រទេសថៃ ប្រសិនបើការរញ្ជួយដីដ៏ធំមួយកើតឡើងនៅតាមខ្សែបន្ទាត់ Fault Line ម៉ានីល។
ស្ថិតនៅភាគខាងលិចនៃប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ខ្សែបន្ទាត់ Fault Manila អាចដឹកនាំរលកយក្សស៊ូណាមិឆ្ពោះទៅភាគខាងត្បូង និងឆ្ពោះទៅប្រទេសហ្វីលីពីន ដោយធ្វើឱ្យកម្លាំងចុះខ្សោយមុនពេលទៅដល់ប្រទេសថៃ ដោយរលកអាចចូលទៅក្នុងឈូងសមុទ្រថៃ។
ក្នុងនោះ ចម្ងាយទៅឈូងសមុទ្រថៃគឺប្រហែល 1,300-1,500 គីឡូម៉ែត្រ ហើយពេលវេលាមកដល់នៃរលកយក្សស៊ូណាមិក្នុងប្រទេសថៃអាចមានចន្លោះពី 1,5 ទៅ 2 ម៉ោង។ ហើយចំពោះតំបន់ឆ្នេរថៃដែលអាចរងផលប៉ះពាល់នោះរួមមាន ឈុនបុរី សាមុតប្រាកាន ត្រាត និងរ៉ាយ៉ង៕
