
នៅថ្ងៃទី ២៦ ខែកក្កដា នេះ កម្លាំងប្រតិបត្តិការពិសេសខេត្តចំប៉ាសាក់ ប្រទេសឡាវ បានចេញឯកសារមួយដែលបញ្ជាក់ថា ក្នុងអំឡុងការបាញ់ប្រហាររវាងកងកម្លាំងថៃ និងកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែកក្កដា កន្លងទៅ កាំភ្លើងធំចំនួន ១០ គ្រាប់ បានធ្លាក់មកលើទឹកដីឡាវ។
ទទួលបានដំណឹងនេះភ្លាម ភាគីថៃ ហាក់មានខ្លួនដឹងថាកាំភ្លើងធំចំនួន ១០ គ្រាប់នោះជារបស់ខ្លួន ដែលធ្វេសប្រហែសធ្លាក់លើទឹកដីឡាវ តែប្រទេសដ៏គឃ្លើននេះបែរជាបង្វែរសាច់រឿងទម្លាក់ លាបពណ៌លើកម្ពុជាទៅវិញ។
សូមបញ្ជាក់ថា តាំងពីថ្ងៃទី២៤ ដល់២៦ កក្កដា នេះ ថៃជាអ្នកឈ្លានពាន និងបានបើកការវាយប្រហារមកលើកម្ពុជាមុន។
ក្នុងការឈ្លានពានយ៉ាងកម្រោលនេះ គឺសុទ្ធតែជាភាគីថៃទាំងអស់ ដែលបានប្រើអាវុធធន់ធ្ងន់ យន្តហោះចម្បាំង F-16 និងបានប្រើប្រាស់នូវគ្រាប់បែកចង្កោមផងដែរ ដែលច្បាប់អន្តរជាតិបានហាមប្រាមមិនឱ្យប្រើនោះទេ។
តឹកតាងទាំងនេះ សបញ្ជាក់ឲ្យយើងបានដឹងថា កាំភ្លើងធំចំនួន ១០ គ្រាប់ ដែលបានធ្លាក់មកលើទឹកដីឡាវនោះ មិនមែនជារបស់កម្ពុជានោះទេ ពោលវាជាទង្វើដ៏ឈ្លើយរបស់ថៃដែលបានបង្កភាពក្ដៅក្រហាយទៅលើឡាវ ៕
