2025-07-20 13:11
30

គុនខ្មែរ៖ ស្ថានីយទូរទស្សន៍ អិម អេស ជេ បានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការដំណើរការចាប់ផ្ដើមកម្មវិធីប្រកួតប្រដាល់ថ្នាលគុនខ្មែរ MSJ IKK នៅរដូវកាលមុន ជាមួយនឹងការប្រកួតដណ្ដើមពានរង្វាន់ MSJ IKK ពានរង្វាន់តំណាងអោយខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រពីមហាជនរាប់ម៉ឺននាក់។

សម្រាប់រដូវកាលថ្មីនេះនឹងមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងឡើយ។ មកលើនេះលេងឈុតធំជាមួយនឹងការប្រកួត 4 MEN TOURNAMENT ដណ្ដើមខ្សែក្រវាត់ MSJ IKK KUN KHMER WORLD CHAMPION កម្រិតពិភពលោក។


ជួបគ្នាឆាប់ៗនេះ នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ការប្រកួត 4 MEN TOURNAMENT ប្រជុំទៅដោយកំពូលអ្នកប្រយុទ្ធមកពី៤ប្រទេសផ្សេងគ្នា។ កំពូលអ្នកប្រយុទ្ធទាំង៤រូប មកពី៤ប្រទេសផ្សេងគ្នារួមមាន៖ ម៉ាឡេស៊ី, ឡាវ, វៀតណាម, និងកម្ពុជា ជាម្ចាស់ផ្ទះ។ តើអ្នកទាំង៤រូបនេះ នរណាដែលសាកសមឡើងមកប្រកួតដណ្ដើមខ្សែក្រវាត់ពីកម្មវិធី...?

សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ក្នុងបរិវេណផ្សាររាត្រី សានសាញ់ ណៃ ម៉ាឃីដ ទល់មុខអណាចក្រព្រិលទឹកកក ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍MSJ TV តាមរយៈ DTV រឺក៏ DTH  បុសិ៍ដលេខ២៧, ថាសផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ៣៩ខ្សែកាបរាជធានីភ្នំពេញ 72 និងខ្សែរកាបតាមបណ្ដាខេត្ត និងតាមរយៈប្រេកង់ Facebook Page MSJ TV Kun Khmer  និង MSJ TV ចាប់ពីវេលាម៉ោង០៦៖០០នាទីល្ងាចតទៅ ៕