
កីឡាករ បុន ប៊ុនណា ទទួលបានមេដាយសំរឹទ្ធ ចំនួន ០១គ្រឿង មុនគេ លើវិញ្ញាសា Freestyle ទម្ងន់ ៧០គីឡូក្រាម ក្នុងការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
សម្រាប់ការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship ឆ្នាំ២០២៥ នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ចំនួន ១២រូប ចូលរួមប្រកួតប្រជែងមេដាយជូនជាតិជាមួយបណ្ដាប្រទេសផ្សេងៗ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕
