2025-07-10 15:41
13

បាត់ដំបង៖ កូនប្រសារលោក ម៉ម សង មេភូមិគោករការ ឃុំដូនបា ត្រូវបានដំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដាក់ពាក្យបណ្តឹងទៅកាន់សាលាឃុំដូន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនបា ទៅរដ្ឋបាលស្រុកគាស់ក្រឡ និងអធិការដ្ឋាននគរបាលស្រុកផងដែរ ពាក់ព័ន្ធករណី បើកគ្រឿងចក្រឈូសឆាយដីជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យលើដីសះជា និងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រៀល។

តាមបណ្តឹងរបស់ លោក រ៉ា ចាន់ ជាអ្នកតំណាងមើលការខុសត្រូវ និងគ្រប់គ្រងដីទំហំ ៤ ០៦៧ ហិកតា ឲ្យក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហ្វៀល ដែលកំពុងមានទំនាស់ស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ និងភូមិគោករកា ឃុំជូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្តឹងសុំកិច្ចអន្តរាគមន៍ករណី កូនប្រសារលោក ម៉ម សង មេភូមិគោករកា មានឈ្មោះ វ័ន ណូ បានបើកគ្រឿងចក្រឈូស ឆាយដីជាច្រើនកន្លែងយ៉ាងអាណាធិបតេយ្យលើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន ទំនាស់ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហ្វៀល ស្ថិតនៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ក្នុងបណ្តឹង លោក រ៉ាចាន់ បានឱ្យដឹងថា ចាប់តាំងពីខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ បុគ្គលឈ្មោះ វ័ន ណូ តាមបញ្ជារបស់លោក ម៉ម សង មេភូមិគោករកា និងត្រូវជាឪពុកក្មេក បានបើកគ្រឿងចក្រឈូសឆាយដីជាច្រើនកន្លែងយ៉ាងអាណាធិបតេយ្យលើដីមួយ ក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហ្វៀល ស្ថិតនៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តំណាងក្រុមហ៊ុនបានចាត់ទុកសកម្មភាពនេះ គឺជាចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបានបំពាន «ស.ជ.ណ.» របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, បំពាន «ស.ជ.ណ.» របស់ឯកឧត្តម ឃឹម សៀប អភិបាលរងខេត្តបាត់ដំបង និង «ស.ជ.ណ.» របស់ ក្រសួងមហាផ្ទៃ ដែលបាននឹងកំពុងដឹកនាំអនុវត្តដោយសាលាស្រុកគាស់ក្រឡផងដែរ។

យោងតាមសេក្តីជូនដំណឹងលេខ ២៧៦៥/២៣ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, សេក្តីជូនដំណឹងលេខ ៥៣៩ សជណ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ ឯកឧត្តម ឃឹម សៀច អភិបាលរងខេត្តបាត់ដុំបង និងសេក្តីជូនដំណឹងលិខិតលេខ ១២៦ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ បានណែនាំឲ្យសាលាខេត្តបាត់ដំបង និងសាលាស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់គ្រប់សកម្មភាពទាំង អស់លើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន។

តំណាងក្រុមហ៊ុន អេហ្គ្រីនខលឈ័រ ហ្គ្រីនហ្វៀល ជួយអន្តរាគមន៍ចាត់វិធានការទប់ស្កាត់រាល់សកម្មភាពល្មើសជាក់ស្តែងរបស់បុគ្គលឈ្មោះ វ័ន ណូ ដែលបាននឹងកំពុងបំពានសេចក្តីជូនដំណឹងទាំង៣(បី)ខាងលើ។

មេធាវីតំណាងដោយអាណត្តិក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល លោក អ៊ុម រ៉ារី បានប្រាប់ឱ្យដឹងថា ករណីទំនាស់ដីធីរបស់ក្រុមហ៊ុន បានកើតមានរយៈពេលប្រមាណ ១០ ឆ្នាំកន្លងមកហើយ ដោយសារអ្នកមើលការខុសត្រូវ និងថែរក្សាដីធ្លីរបស់ក្រុមហ៊ុនមុន បានគប់គិតជាមួយអាជ្ញាធរភូមិ-ឃុំ និងបុគ្គលមានបុណ្យស័ក្កមួយចំនួន ជាពិសេសជាសាច់ញាតិលោក ម៉ម សង មេភូមិគោករការ ដោយបែងចែកជាប្លង់ៗចែកគ្នា និងលក់-ដូរយ៉ាងអនាធិបតេយ្យក្លាយទៅជាទំនាស់រ៉ាំរៃចាក់ច្រេះស្មុកស្មាញដល់សព្វថ្ងៃនេះ។

លោកមេធាវីបានបន្ថែមទៀតថា ករណីនេះ ក្រុមហ៊ុនបានប្តឹងទៅរដ្ឋបាលស្រុក រដ្ឋបាលខេត្ត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងស្ថាប័នមួយចំនួនទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហានេះ ប៉ុន្តែលទ្ធផលហាក់មិនគាប់ប្រសើរ និងជាប់គាំងគ្មានដំណោះស្រាយណាមួយសមសម្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្នុងការពន្លឿនការចុះបញ្ជីដីធ្លី និងដោះស្រាយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយបញ្ហាទំនាស់ដីធ្លីឱ្យបានចប់សព្វគ្រប់ ពោល គឺទំនាស់ដីធ្លីកើតមាននៅតំបន់ណាអភិបាលស្រុក ខេត្តតំបន់នោះជាអ្នកដោះស្រាយដោយផ្ទាល់ឱ្យអស់លទ្ធភាពស្របតាមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោអតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានបញ្ជាក់ថា៖ បណ្តឹងសុំកិច្ចអន្តរាគមន៍រាល់សកម្មភាពភ្ជួររាស់ សាងសង់ខ្ទម ឈូសឆាយ ទន្ទ្រានលើដីក្រុមហ៊ុនពីសំណាក់ជនខិលខូច ដើម្បីមានវិធានទប់ស្កាត់ លោកបានដាក់រាប់ស្ទើរមិនអស់ទៅកាន់រដ្ឋបាលស្រុកគាស់ក្រឡ ប៉ុន្តែដំណោះស្រាយគ្មានឡើយ ពោល គឺដាក់ទៅបាត់ឈឹងដូចចោរលួចសេះ លោករងចាំមើលបណ្តឹងពាក់ព័ន្ធកូនប្រសារលោក ម៉ម សង មេភូមិគោករការលើនេះ អាជ្ញាធរពាក់ព័ន្ធឃុំ ស្រុកមានចំណាត់ការ ឬគ្មានចំណាត់ដូចមុខ៕