
កាសែតថៃ The Nation Thailand បានចេញផ្សាយថា ៖ ជោគវាសនារបស់គណបក្សភឿថៃ នៅតែបន្តធ្លាក់ចុះ ខណៈដែលទាំងឪពុក និងកូនស្រី អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីព្យួដំណែងបច្ចុប្បន្នលោកស្រី Paetongtarn Shinawatra ឈានចូលដល់ដំណាក់កាល នៃសញ្ញាគ្រោះថ្នាក់ ។
វាមិនមែនជារឿងចម្លែកទេដែល ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រជាប្រិយភាពរបស់លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃត្រូវបានព្យួដំណែង ដែលដឹកនាំដោយបក្សកាន់អំណាច Pheu Thai ជាពិសេសនៅក្នុងតំបន់ភាគឦសាន។
ជាលទ្ធផលបានបង្ហាញឲ្យឃើញថា ឧត្តមសេនីយ Prawit Wongsuwan មេដឹកនាំគណបក្ស ផាឡាង ប្រាចារ៉ាត ( Palang Pracharath ) កាន់តែមានប្រជាប្រិយភាព ក្នុងការតែងតាំងខ្លួនជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពល គួរតែមានវិធានការផ្លូវច្បាប់ ដោយបង្ខំឲ្យកូនស្រីរបស់លោក Thaksin លាលែងចេញពីដំណែង ដូចជាការដួលរលំរបស់លោកស្រី Srettha Thavisin។
អ្នកជំនាញនយោបាយបានព្យាករណ៍រួចហើយថា គណបក្សផាឡាងប្រាឆារ៉ាត់ នឹងតស៊ូក្នុងការបោះឆ្នោតនៅអាណិត្តិលើកក្រោយនេះ ។ ចលនាថ្មីៗនេះ នៅភាគឦសានបានបង្ហាញថាពីក្ដីព្រួយបារម្មណ៍ចំពោះការដួលរលំរបស់រដ្ឋបាល Paetongtarn និងអាចកើតមានឡើង ហើយលទ្ធភាពនៃការរំលាយសភា ក៏ប្រឈមនិងកើតឡើងមុនកាលកំណត់ផងដែរ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក សានទី ព្រំផាត ( Santi Promphat ) ដែលជាអនុប្រធានគណបក្សដែលបានបង្ហាញខ្លួនម្តងម្កាលក្នុងចំណោមឥស្សរជនលេចធ្លោ នៅក្នុងជំរុំខៀវ គណបក្សភូមចៃថៃ ( Bhumjaithai Party ) កាលពីថ្ងៃទី៨ ខែកក្កដានេះ បានប្រកាសបេក្ខភាពអនាគតទាំង២១ របស់គណបក្ស Palang Pracharath សម្រាប់សភា។ ពួកគេស្ទើរតែទាំងអស់សុទ្ធតែជាអតីតសមាជិកសភាមកពីភូមិភាគឦសាន និងជាអតីតបេក្ខជនបក្សភឿថៃ។
