2025-07-08 14:04
10

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានមុនអាហារពេលល្ងាចនៅសេតវិមានកាលពីថ្ងៃទី៧ កក្កដា ម្សិលមិញនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានតែងតាំងប្រធានាធិបតី Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព។

លោក Netanyahu បានថ្លែងបែបនេះ ក្នុងគោលបំណងចង់សម្តែងការដឹងគុណ និងការកោតសរសើរចំពោះ "ការស្វែងរកសន្តិភាព និងសន្តិសុខ" របស់ប្រធានាធិបតី ត្រាំ។

ដោយបានបង្ហាញជូន ប្រធានាធិបតីអាមេរិកខាងលើ ជាមួយនឹងលិខិតដែលគាត់បានដាក់ជូនគណៈកម្មាធិការរង្វាន់ណូបែលសន្តិភាព ដើម្បីតែងតាំងលោក Trump សម្រាប់ពានរង្វាន់នេះ៕