2025-07-09 13:46
13

បាងកក៖  យោងតាមការចេញផ្សាយរបស់ព័ត៌មាន  CNA បានឲ្យដឹងថា៖ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយប្រឈមនឹងភាពមិនច្បាស់លាស់កើនឡើង  នេះបើតាមធនាគារកណ្តាលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនេះ។

ធនាគារកណ្តាលថៃបាននិយាយថា ការនាំចេញរបស់ថៃជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ 4 ភាគរយ ក្នុងមួយឆ្នាំ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារការដាក់ពន្ធពីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន 18.3 ភាគរយ នៃការនាំចេញសរុប និងឈានដល់តម្លៃ 55 ពាន់លានដុល្លារ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសថៃកើនដល់៤៥,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។        សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ប្រឈមនឹងពន្ធ36ភាគរយ ពីទីក្រុងវ៉ាស៊ីនតោន ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបានមុនថ្ងៃទី០១ ខែសីហានេះ ។

អភិបាលរង Piti Disyatat បាននិយាយថា សេដ្ឋកិច្ចកំពុងរីកចម្រើនក្រោមសក្តានុពល ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើង 2.3 ភាគរយនៅឆ្នាំនេះ និង 1.7 ភាគរយ នៅឆ្នាំ2026 លោកបន្ថែមថាការព្យាករណ៍ទាំងនោះបានបង្កជាកត្តាប្រឈមមុខ ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ2025 ការនាំចេញបានកើនឡើង 14.9 ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុនបានប្រញាប់ប្រញាល់ក្នុងការចែកចាយផលិតផលរបស់ពួកគេ មុនពេលការផ្អាកពន្ធរយៈពេល 90 ថ្ងៃត្រូវបានបញ្ចប់ ដោយការផ្អាកនោះឥឡូវត្រូវបានពន្យាររហូតដល់ខែសីហា។ ធនាគារកណ្តាលបានព្យាករណ៍ថាការនាំចេញនឹងកើនឡើង4% នៅឆ្នាំនេះ ប៉ុន្តែធ្លាក់ចុះ 2 % នៅឆ្នាំក្រោយ។ 

កំណើនសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុរបស់ថៃ ត្រូវបានរារាំងដោយកត្តាមួយចំនួនហើយគោលនយោបាយរូបិយវត្ថុតែមួយ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ នេះបើតាមរបាយការណ៍ស្ដីពីកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃកាលពីថ្ងៃទី 25 ខែមិថុនា បានបង្ហាញកាលពីថ្ងៃពុធ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ BOT បានបោះឆ្នោត6 ទល់នឹង1 ដើម្បីរក្សាអត្រាទិញវិញ មិនផ្លាស់ប្តូរនៅរង្វង់1.75% បន្ទាប់ពីកាត់បន្ថយកាលពីខែកុម្ភៈ និងខែមេសា។

វិធានការឆ្លើយតបគោលដៅរួមជាមួយ នឹងការសម្របខ្លួនអាជីវកម្មត្រូវបានចាត់ទុកថាចាំបាច់”  ការចាប់ផ្តើមពិនិត្យឡើងវិញនេះ ត្រូវបានរំពឹងទុកថាក្នុងឆ្នាំនេះ និងធ្វើឱ្យ BOT បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច កណ្តាលរបស់ខ្លួនដល់ 2.3% សម្រាប់ឆ្នាំ2025  ស្ទើរតែស្មើនឹង 2.5 ភាគរយកាលពីឆ្នាំមុន និងមានសុទិដ្ឋិនិយមជាងអ្នកវិភាគទីផ្សារមួយចំនួន។