2025-07-07 14:40
9

RIO DE JANEIRO, (Reuters)៖ លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែម 10% ទៀត លើប្រទេសណាមួយដែលស្របតាម "គោលនយោបាយប្រឆាំងអាមេរិក" របស់ក្រុម BRICS នៃប្រទេសកំពុងអភិវឌ្ឍន៍ដែលមេដឹកនាំរបស់ពួកគេ បានចាប់ផ្តើមកិច្ចប្រជុំកំពូលនៅប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ ទី៦ កក្កដា ម្សិលមិញនេះ។

គួរបញ្ជាក់ឲ្យដឹងថា BRICS គឺជាក្រុមប្រទេសដែលបានសហការជាមួយគ្នាទៅវិញទៅមក ដែលភាគច្រើនមិនមែនជាប្រទេសពួកលោកខាងលិចទេ ដោយប្រទេសដែលដឹកនាំមានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្រិកខាងត្បូង ដែលពួកគេមានមហិច្ចតាចង់បង្កើតរូបិយប័ណ្ណថ្មីដើម្បីមកប្រកួតប្រជែងជាមួយនឹងរូបិយប័ណ្ណដុល្លារ៕