2025-07-07 11:05
6

HUNT, Texas, (Reuters)៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋតិចសាស់បានកើនឡើងដល់ ៧៨ នាក់ ហើយ ក្នុងនោះមានកុមារ ២៨ នាក់ ខណៈដែលការស្វែងរកមនុស្សនដែលបាត់ខ្លួននៅតែបន្ត។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃអាទិត្យថា យ៉ាងហោចមនុស្ស ១០ នាក់ បានស្លាប់នៅកន្លែងផ្សេងទៀតក្នុងរដ្ឋតិចសាស់ និងបានបញ្ជាក់ថា មនុស្ស ៤១ នាក់កំពុងបាត់ខ្លួន។

ជុំវិញគ្រោះមហន្តរាយដ៏ក្រៀមក្រំនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះ និងបាននិយាយថា គាត់ប្រហែលជានឹងទៅចុះពិនិត្យមើលតំបន់ដែលកំពុងរងគ្រោះខាងលើ នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ៕