2025-07-01 13:16
10

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានលើកឡើងថា៖ «លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាថ្ងៃចូលបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌនៅថ្ងៃនេះ លើសំណុំរឿងប្រមាថទៅលើស្តេចថៃ កាលជាង ១០ឆ្នាំមុន ក្នុងការធ្វើបទសម្ភាសនៅលើទឹកដីប្រទេសសឹង្ហបុរី»។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានលើកឡើងថា៖ «ជុំវិញការបើកសវនាការលើសំណុំរឿងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្នុងស្ថានការណ៍កំពុងឡើងកម្តៅនយោបាយផ្ទៃក្នុងថៃ ដែលក្រុមបាតុកម្មថៃ កំពុងដាក់ញត្តិទៅតុលាការធម្មនុញ្ញថៃឲ្យមានការដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន»។

លោកបណ្ឌិត ហ៊ាង គឹមស្រឿង បានបញ្ជាក់ទៀតថា៖ «ស្របពេលក្រុមបាតុករថៃបានដាកញត្តិសុំឲ្យមានការដកតំណែងលោកស្រី ផែថងថាន ចេញពីនាយករដ្ឋមន្ត្រី គឺលោកស្រី ផែថងថាន បានកែសម្រួមសមាសភាពគណៈរដ្ឋមន្ត្រី ដោយលោកស្រីកាន់តួនាទី ចំនួន ២ ជា «នាយករដ្ឋមមន្ត្រីថៃ» ផង និង ជា «រដ្ឋមន្ត្រីក្រសួងវប្បធម៌» ផង។ នេះបញ្ជាក់ឲ្យឃើញថា តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ហាក់បីដូចមានភាពផុយស្រួយអាចប្រឈមទៅនឹងព្យួរ និងដកតំណែងលោកស្រីដោយតុលាការធម្មនុញ្ញថៃ នាពេលឆាប់ៗខាងមុខនេះ។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានកត់សម្គាល់ទៀតថា «លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងប្រឈមសំណុំរឿងមួយករណីទៀត លើសារហៀបនឹងដាក់ឲ្យបែកធ្លាយដោយ សម្តេចតេជោ ហ៊ុន សែន ជុំវិញការប្រមាថប្រជាជនថៃ និងស្តេចថៃ ក្រោយពីរដ្ឋប្រហារយោធាបណ្តេញរូបលោកចេញពីតំណែងមកស្នាក់នៅភូមិគ្រឹះរបស់សម្តេចតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល»៕