2025-06-30 16:40
9

កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សាលាដំបូងខេត្តកំពង់ស្ពឺ នឹងលើយកសំណុំរឿងជនត្រូវចោទ មានឈ្មោះ សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាពាក់ឋានន្តរស័ក្តិថ្នាក់ «វរសេនីយ៍ទោ» ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿង យកមកធ្វើការជំនុំជម្រះសារជាថ្មី បន្ទាប់ពីលើកពេកជំនុំជម្រះ ដោយអវត្តមានសាក្សីខាងកងរាជអាវុធហត្ថ។

តាមប្រភពបានបង្ហើបថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង $៨និង៣០នាទីព្រឹក សាលាដំបូងខេត្តកំពង់ស្ពឺ នឹងបើកសវនាការជំនុំជំរះលើសំណុំរឿងរបស់ជនជាប់ចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ ពីបទ៖ «រក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀន» បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ 

បើយោងតាមលិខិតអញ្ជើញមេធាវី របស់តំណាងអយ្យការចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា សមាសភាពជំនុំជំរះរួមមានៈ លោក ខាន់ សុខា ជាចៅក្រមជំនុំជំរះ, លោក រ៉ែន នរិន្ទ ជាតំណាងអយ្យការ, លោក ផុន សុភា ជាក្រឡាបញ្ជីសវនាការ និង លោក អ៊ឹម ផាន់ណា មេធាវីសមាគមអាដហុក ជាមេធាវីការសិទ្ធិឲ្យឈ្មោះ សុខ ស៊ុនណារ៉េត។ 

ជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាបម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ មានទីលំនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅជិតទីបញ្ជាការយោធភូមិភាគ៣ ខណៈពេលដែលគាត់បានបើករថយន្ត និងបានរងឃើញគ្រឿងមួយចំនួន
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ សំណុំរឿងខាងលើ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចលើកពេលសវនាការម្តងរួចហើយ ដោយសារតែអវត្តមានសាក្សី ខាងកងរាជអាវុធហត្ថ។

សូមបញ្ជាក់ថា ជនត្រូវចោទ សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់បុគ្គល ស៊ន តារា សកម្មជនគណបក្សប្រឆាំងនៅក្រៅស្រុក ហើយបុគ្គលរូបនេះ ធ្លាប់បានប្រកាសកាត់កាលឪពុកម្តាយ និងបងប្អូនបង្កើតចោល ព្រោះតែមហិចតាបម្រើនយោបាយបក្សប្រឆាំងខុសច្បាប់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕