
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានព្រមានថា ប្រទេសនានាអាចត្រូវបានជូនដំណឹងអំពីពន្ធខ្ពស់ខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តចំពោះការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃទី៣០ មិថុនា ម្សិលមិញនេះ។
ដោយ លោក Trump បានសរសេរនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការស្ទាក់ស្ទើររបស់ប្រទេសជប៉ុនក្នុងការនាំចូលអង្ករ ដែលដាំដុះដោយអាមេរិកគឺជាសញ្ញាមួយដែលបង្ហាញថាប្រទេសនានាបានធ្វើឲ្យ “ខូចជាមួយការគោរពចំពោះសហរដ្ឋអាមេរិក។”
ជុំវិញនៃការខកចិត្តរបស់ ត្រាំ ខាងលើ អ្នកចរចារពន្ធសំខាន់របស់ជប៉ុន លោក Ryosei Akazawa បាននិយាយថា ប្រទេសជប៉ុននឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិកបន្តទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែស្របគ្នានោះ ជប៉ុនក៏ត្រូវការពារផលប្រយោជន៍ជាតិរបស់ប្រទេសខ្លួនដែរ។
លោក បានបន្ថែមថា គាត់ដឹងពីការអត្ថាធិប្បាយរបស់លោក Trump លើរថយន្ត ដោយបន្ថែមថាការបន្តនៃ 25% របស់លោក Trump លើរថយន្តដែលនាំចូលពីប្រទេសជប៉ុន នឹងបង្កការខូចខាតយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
គួរបញ្ជាក់ឲ្យដឹងថា ទន្ទឹមនឹងការព្រមានពីការតម្លើងពន្ធខ្ពស់បន្ថែមទៀតពី លោក Scotte Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ខណៈនេះកាលបរិច្ឆេទនៃការពន្យាពេលនៃការតម្លើងពន្ធទៅលើបណ្ដាប្រទេសផ្សេងៗទៀតពីសហរដ្ឋអាមេរិក នឹងផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា ខាងមុខនេះហើយ បើទោះបីជាមានការសូមចរចាដោយស្មោះត្រង់ពីបណ្ដាប្រទេសនានា ក្នុងការស្នើឲ្យអាមេរិកបន្ថយការយកពន្ធយ៉ាងណាក៏ដោយ។
ដោយ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយបញ្ជាក់ថា Trump នឹងជួបជាមួយក្រុមពាណិជ្ជកម្មរបស់គាត់ ដើម្បីកំណត់អត្រាពន្ធសម្រាប់បណ្តាប្រទេស "ប្រសិនបើពួកគេមិនមកតុដើម្បីចរចាដោយស្មោះត្រង់៕"

