2025-06-27 13:50
7

ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានថ្លែងថា៖ «អ្វីដែលជាអកសលសម្រាប់កម្ពុជានៅពេលនេះ គឺនៅខេត្តព្រះវិហារ និងឧត្តមានជ័យ និងទូទាំងព្រំដែនរវាងកម្ពុជា-ថៃ កំពុងជាប់ផុងក្នុងជម្លោះដ៏អាក្រក់ដោយសារការឈ្លានពានពីភាគីថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដែលបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់។ ស្ថានភាពនេះវាបានរីករាយដាលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ  នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសង្កត់ធ្ងន់ថា៖ «ចាប់តាំងពីដំបូងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនៅតំបន់មុំបី សម្តេចបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ជម្លោះដែលកើតនៅកន្លែងមួយវារីករាលដាលទៅដល់តំបន់ដទៃទៀត និងកុំឱ្យរីករាលដាលវិស័យមួយទៅកាន់វិស័យដទៃផ្សេងទៀត ប៉ុន្តែភាគីថៃហាក់មើលស្រាលមកលើកម្ពុជាភ័យខ្លាចលើរឿងនេះ រហូតពង្រីកស្ទើរគ្រប់វិស័យទៅហើយ»៕