
កំពង់ស្ពឺ÷ ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសាលប្រជុំមន្ទីរព័ត៌មាននាថ្ងៃអង្គារ 14 រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. 2569 កំពង់ស្ពឺថ្ងៃទី 24 ខែមិថុនាឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សរុបប្រមាណជា 32 នាក់។
លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានបានអានរបាយការណ៍សកម្មភាពការងារជូនដល់គណៈអធិបតីរួចមក លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរ បានអាន ដីកាស្ដីពីការប្រគល់ភារកិច្ច និងតែងតាំងមន្ត្រីរាជការ ជាអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះដែរក៏មានការប្រគល់ទទួល នូវដីការសម្រេចតែងតាំង និងការប្ដេជ្ញាចិត្តរបស់លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មានទើបតែងតាំងចូលកាន់តំណែងថ្មី ដូចតទៅ៖
. ខិតខំអនុវត្តការងារដើម្បីភាពជោគជ័យក្នុងការសម្រេច តាមចក្ខុវិស័យរបស់ មន្ទីរ និងក្រសួងព័ត៌មាន
. រក្សាឱ្យបាន នូវសុខដុមនីយកម្ម ផ្ទៃក្នុងរបស់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
. ជំរុញឲ្យមានការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញបន្ថែម
. សហការជាមួយ មន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមន្ទីរព័ត៌មាន កាន់តែមានភាពរីក ចម្រើនលើវិស័យព័ត៌មាន។
ក្នុងពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ផ្ដាំផ្ញើ និងលើកឡើងថា÷ រឿងតួនាទី ឡើងចុះជារឿងធម្មតា របស់មន្ត្រីរាជការ និងការដាក់ពិន័យ ក៏មានជារឿយៗធម្មតា។ ហើយការដឹកនាំ ត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំ បំពេញការងារ ហើយមន្ត្រីគ្រប់រូប ត្រូវមានឈ្មោះ និងអត្តលេខ - តែងតាំង ហើយក៏អាចដក់វិញបានដែរ មន្ត្រីគ្រប់រូប ត្រូវមានឯកភាពផ្ទៃក្នុងរបស់មន្ទីរ -ការ តែងតាំងផ្តោតលើបទពិសោធន៍- មិនផ្តោតលើការងារយូរឬឆាប់នោះឡើយ។
ឯកឧត្តម បានបន្តទៀតថា ក្លាយជាអ្នកដឹងនាំគេ គឺជាបុគ្គល ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានមហិចតាគ្រប់គ្រង និងដោះស្រាយនូវគ្រប់ស្ថានការណ៍- អ្នកដឹកនាំគេ ត្រូវមានភាពបទបែន- ត្រូវដឹងគ្រប់រឿង - និងចេះធ្វើគ្រប់យ៉ាង- ត្រូវវិភាគ តើព័ត៌មាននេះពិត ឬមិនពិត។ ព័ត៌មានឥឡូវនេះ ខុសដាច់ កាលពីមុន ទម្រាំតែបានផ្សាយ ត្រូវចំណាយពេលចុះយកព័ត៌មាន និងចំណាយពេល ផលិត ក៏ដូចជាសរសេរអត្ថបទ និងចំណាយច្រើនផ្សេងទៀត តែឥឡូវនេះមានតែទូរស័ព្ទមួយ និងអ្នកអត្ថាធិបាយ ម្នាក់ ក៏អាចចេញផ្សាយជាព័ត៌មាន បានដែរ។ មន្ទីរត្រូវបែងចែក ការងារ និងត្រូវធ្វើផែនការឲ្យបានល្អ និងរៀបចំឲ្យបានល្អ ដោយត្រូវត្រួតពិនិត្យការងារ មន្ត្រីម្នាក់ រៀនអោយមានជំនាញក្នុងខ្លួន- ត្រូវខិតខំរៀនសូត្របន្ថែម ពង្រឹងផ្នែក រដ្ឋបាលមន្ទីរ-យកចិត្តទុកដាក់ ចំពោះការ-ឡាយ -ស៊ែ- និងខំមិន ក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម-មន្ទីរត្រូវគាំទ្រថវិកា សម្រាប់ បូ៊តផេក -មន្ទីរព័ត៌មាន ត្រូវពិនិត្យ អាជ្ញាប័ណ្ណព័ត៌មាន គ្រប់អង្កភាព និងចុះបញ្ជីនៅមន្ទីរព័ត៌មាន ចៀសវាងការផ្សព្វផ្សាយព័ត៌មាន បំពុល បំប៉ោង បំភ្លើស បំភ្លៃព័ត៌មានជាដើម។ ហើយត្រូវសហការជាមួយអ្នកសារព័ត៌មាន ទាំងរដ្ឋ និងឯកជន ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ។ មេដឹកនាំ ត្រូវប្រើពាក្យ( ជេរ ទៅហៅមក) សូមកុំមើលបំណាំគ្នា -ដោយមន្រ្តីម្នាក់ៗមានសភាវៈគិត គឺខុសៗគ្នា។ -មន្ត្រីគ្រប់រូប ត្រូវគោរពតាមតួនាទី និងឋានានុក្រម -អ្នកឡើងថ្មី ត្រូវខិតខំធ្វើការងារ- និងសាមគ្គីភាពផ្ទៃក្នុងផងដែរ៕