2025-06-25 13:55
12

ភ្នំពេញ៖ ទាំងនៅក្នុងសុខសន្តិភាព និងនៅពេលមានការគម្រាមកំហែង ក្រុមគ្រួសារ ស.ស.យ.ក. តែងគិតគូរយកចិត្តទុកដាក់ដល់ការលើកស្ទួយខឿនការពារជាតិប្រជាជនជាប់ជាប្រចាំ តាមរយៈសកម្មភាពដែលឆ្លុះបញ្ចាំងនូវស្មារតីស្នេហាជាតិដ៏រឹងមាំ។ 

«សាមគ្គី និងឯកភាព» គឺជាស្មារតីរបស់ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប។ ក្នុងន័យយើងតែងតែបណ្តុះស្មារតីជាប្រចាំដើម្បីរក្សានូវការរួមគ្នាជាធ្លុងមួយប្រកបដោយភាពធន់ និងថាមពល ទាំងកម្លាំងកាយ និងចិត្តគ្រប់កាលៈទេសៈ។ 

ស្មារតីទាំងនេះ គឺជាអត្តសញ្ញាណផ្ទាល់របស់ ស.ស.យ.ក. ដែលមានប្រភពចេញពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិ ក្រោមការដឹកនាំដោយប្រធានទី១ គឺ សម្តេចតេជោ ហ៊ុន សែន។ គ្រាននោះ សមាគមត្រូវបានបង្កើតឡើង ដើម្បីប្រមូលផ្តុំយុវជនស្នេហាជាតិ ទៅរំដោះមាតុភូមិ និងប្រជាជនពីក្រញាំនៃបនប្រល័យពូជសាសន៍ ដោយយកជីវិត សាច់ស្រស់ ឈាមស្រស់ជាដើមទុន។ 

គំរូវីរភាពនេះបានបន្តចាក់ឬសយ៉ាងរឹងមាំក្នុងស្មារតីរបស់ សមាជិក សមាជិកាជំនាន់ក្រោយ។ នេះហើយ ជាបេសកកម្ម និងជំហររបស់ ស.ស.យ.ក.៕