
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋសភាជាតិកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានលើកឡើងថា៖ «ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា»។
សម្តេចតេជោបានបញ្ជាក់ថា៖ ១យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ»។
សម្តេចបានបន្ថែមទៀតថា៖ «ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី»។
សូមជម្រាបថា ថ្ងៃនេះមហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណជាង ១៥ ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ គឺចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ កម្មវិធីនេះបានរៀបចំឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕


