
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ បានលើកឡើងថា៖ «ថ្ងៃស្អែក២០មិថុនា គឺជាខួបលើកទី៤៨ ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
សម្តេចតេជោបានលើកឡើងទៀតថា៖ «ជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ សម្តេចតេជោពិតឈឺចាប់រកពាក្យនិយាយមិនបានបើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំ ហើយក្តី ក៏ទឹកភ្នែករបស់សម្តេចតេជោនៅតែហូរមកមិនដាច់នៅពេលដែលសម្តេចនឹកឃើញដល់រឿងនោះ សូម្បីតែពេលដែលសម្តេចវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកហូរចុះមកធ្វើឲ្យស្រវាំងភ្នែក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ទឹកភ្នែករបស់សម្តេចប្រហែលឈប់ហូរនៅពេលដែលសម្តេចលាចាកលោកនេះប៉ុណ្ណោះ»។
ដើម្បីរំលឹកដល់រឿងនេះ សម្តេចតេជោ សូមឱ្យប្រជាពលរដ្ឋកម្ពុជា ស្តាប់ចម្រៀងថ្មីមួយបទមានចំណងជើងថា «អក្ខរាលាស្រីថ្ងៃ២០មិថុនា» ដែលលោក ង៉ូវ សារិន និង ហ៊ឹម សុភា និពន្ធឡើងក្រោមការចាត់ចែងផលិតដោយអ្នកឧកញ្ញាឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀង ខេម៕
