2025-06-17 15:44
79

ថៃ៖ ប្រជាជនថៃប្រមាណ ១០០នាក់ ពុលចំណីអាហារ ក្រោយពីពួកគេបានបរិភោគបាយសាច់ជ្រូក អំឡុងពេលទៅបុណ្យសព នៅឯខេត្តផាយ៉ាវ ស្រុកខាំតៃ។ 

ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ពលរដ្ឋថៃប្រមាណ ១០០នាក់ បានរងគ្រោះដោយសារតែពុលចំណីអាហារ ដោយពួកគេបានញ៉ាំបាយសាច់ជ្រូក អំឡុងពេលដែលពួកគេបានទៅពិធីបុណ្យសពមួយ។ បន្ទាប់ពីបរិភោគបាយសាច់ជ្រូករួច ពលរដ្ឋរងគ្រោះទាំងនោះមានអាការៈ ក្អួត និង រាគ។ យ៉ាងណាវិញក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានថៃ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការពុលបែបនេះ អាចបណ្ដាលមកពី អាហារទាំងនោះមានការវេចខ្ចប់ក្រោមកម្ដៅថ្ងៃយូរពេក ទើបបណ្ដាលឲ្យពលរដ្ឋទាំងនោះមានអាការៈពុលបែបនេះ។ បន្ថែមពីននេះអាជ្ញាថរខាងលើក៏បានដាក់ការព្រមាន ដោយហាមពលរដ្ឋខ្លួនមិនឲ្យបរិភោគអាហារវេចខ្ចប់, អាហារដែលរក្សាទុកក្រោមបរិយាកាសក្តៅ និងអាហារដែលមានកាលបរិច្ឆេទយូរជាដើម៕