
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរសេរលើទំព័រ facebook ផ្លូវការរបស់លោក នាវេលាអធ្រាតឈានចូលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។
លោក ជា វ៉ាន់ដេត បានសរសរថា៖ «ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាអ្នកធ្វើមែន»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភាគីថៃបានធ្វើការគំរាមកំហែងមកលើកម្ពុជា ដូចជា កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី កាត់ផ្តេចសេវាអ៊ិនធើណេត ជាដើម ប៉ុន្តែកម្ពុជាបានព្យាយាមអត់ធ្មត់ និងតបតវិញនោះទេ ដោយរក្សាជំហររក្សាសន្តិភាព មិត្តភាព ទំនាក់ទំនងល្អជាមួយគ្នា តែពួកនៅតែព្យាយាមបំពានលើកម្ពុជា ទើបទ្រាំលេងបានក៏មានការឆ្លើយតបទៅភាគីថៃវិញ គឺកម្ពុជាមានបណ្តាញអគ្គិសនីគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ការប្រើប្រាស់ ចំណែកសេវាអ៊ិនធើណេត មិនមានការខ្វះខាតដូចការគិតរបស់ថៃឡើយ៕