2025-06-04 07:35
22

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំសប្តាហ៍ទី៤ ខែឧសភា និងលើកទិសដៅការងារសប្តាហ៍បន្ត ខែមិថុនា ឆ្នាំ២០២៥។   
    ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញទាំង៣២ លោកលោកស្រី នាយផ្នែក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៩៥នាក់ ស្រីចំនួន ១៦នាក់។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ម៉ុក ម៉ាប់នាយការិយាល័យបុគ្គលិក ឡើងគោរពរាយការណ៍ ពីវត្តមានចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ជូនអង្គពិធីជ្រាប។ បន្តមកលោកវរសេនីយ៍ឯក សុខ ស៊ុយ នាយការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍ស្វាគមន៍ដោយសង្វេបជូនគណៈធិបតី និងស្នើលោក លោកស្រី ស្នងការរង ព្រមទាំងសមាជិក សមាជិការដែលបានចូលរួមកិច្ចប្រជុំនេះលើកឡើងអំពីបញ្ហាប្រឈមនានាជូនគណៈធិបតី។
  មានប្រសាសន៍ថ្លែងបូកសរុបណែនាំផ្តាំផ្ញើក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តោតសំខាន់ចំនួន ៦ចំណុចដូចខាងក្រោម៖
១- ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បង្ការទប់ស្កាត់បង្រ្កាបបទល្មើសឲ្យមានការថយចុះ។ 
២- ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣.ប្រក។ 
៣- ពង្រឹងតួនាទីភារកិច្ចលើការងារបញ្ជាដឹកនាំជំនាញប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព។ 
៤- បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ 
៥- ពង្រឹងការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្របតាមអនុក្រឹត្យលេខ៣៩។
៦- បន្តចុះផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង  ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីភូមិ-ឃុំសង្កាត់មានសុវត្ថិភាពផងដែរ៕