2025-05-13 11:15
6

ខេត្តបន្ទាយមានជ័យ៖ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នជាមួយគ្រោះធម្មជាតិទាំងអស់គ្នា ព្រោះឆាំ្ននេះហាក់បីដូចជាកាចសាហាវណាស់រន្ទះឆ្នាំនេះ  ហេតុការនេះកើតឡើង នៅវេលាម៉ោង១៥និង៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥បុរស២នាក់នាំគ្នាជិះម៉ូតូដាក់អន្ទាក់សត្វកណ្ដុរហើយឈប់ជ្រកភ្លៀងក្នុងខ្ទមក្បែរផ្លូវត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ ។

   សមត្ថកិច្ចបញ្ជាក់ថាៈមុនកើតហេតុ មានភ្លៀងធ្លាក់និងផ្គររន្ទះក្នុងភូមិសាស្រ្ត ឃុំស្លក្រាម ស្រុកស្វាយចេក ខណៈនោះក៏មានបុរស២នាក់ឈប់ម៉ូតូនាំគ្នាជ្រកភ្លៀងក្នុងខ្ទមក្បែរផ្លូវក៏ត្រូវ រន្ទះបាញ់ស្លាប់តែម្ដង ស្ថិតនៅចំណុចផ្លូវជាតិ លេខ៥៦អា ក្នុងភូមិខ្លែងពណ៍ត្បូង.ឃុំស្លក្រាមស្រុក ស្វាយចេកខាងត្បូងការ៉ាសសាំងប្រហែល២០ម៉ែត្រ។

  លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា  ជនរងគ្រោះមាន ១.ឈ្មោះ អ៊ឹម សុវណ្ណា  ភេទប្រុស អាយុ ៣៨ឆ្នាំ ។២.អ៊ឹម វណ្ណឈី ភេទប្រុស អាយុ៣៥ឆ្នាំ  ទាំង២នាក់រស់នៅភូមិកំណប់ជាមួយគ្នា, ឃុំស្លក្រាម. ស្រុកស្វាយចេក។

  លោកអធិការក៏បានបញ្ជាក់ទៀតថា÷តាមការសួរបំភ្លឺពីឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាមស្រុក ស្វាយចេក បានរាយការណ៍ថា នៅមុនពេលកើតហេតុនៅចន្លោះម៉ោង១៥និង៤០នាទីដល់ម៉ោង១៦និង១៥មានមនុស្សប្រុស០២នាក់បានជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរ ហើយក៏បានឈប់ជ្រកភ្លៀងនៅក្រោមខ្ទមក្បែរផ្លូវជាតិដោយឈ្មោះ អ៊ឹម វណ្ណា  ជិះម៉ូតូឌ្រីម សេ១០០ស៊េរីចាស់  ពណ៌ក្រហម( គ្នានស្លាកលេខ )បានទៅឈប់ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងកើតហើយក៏ចូលជ្រកភ្លៀងក្រោមខ្ទម ។

២.ឈ្មោះ អ៊ឹម វណ្ណឈី ជិះម៉ូតូវ៉េវ ស៊េរីចាស់ ពណ៌ក្រហម( គ្មានស្លាកលេខ )បានជិះម៉ូតូទៅឈប់ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងលិច  រួចហើយក៏ដើរឆ្លងថ្នល់ទៅជ្រកភ្លៀងក្រោមខ្ទមជាមួយគ្នាឈ្មោះ អ៊ឹម វណ្ណា នៅខាងកើតផ្លូវ. បន្ទាប់មកនាងខ្ញុំក៏បានដើរទៅផ្ទះ ពេលទៅដល់ផ្ទះប្រមាណជា១០នាទី ស្រាប់តែលឺសូរន្ទះបាញ់. ក្រោយពីរន្ទះបាញ់រួចហើយនាងខ្ញុំបានជិះម៉ូតូដឹកក្មួយទៅអោយគ្រូខ្មែរ ស្តោះ បូសពេលមកដល់កន្លែងកើតហេតុស្រាប់តែឃើញមនុស្សដែលជ្រកភ្លៀងស្លាប់ទាំង០២នាក់តែម្តង ពេលនោះនាងខ្ញុំក៏បានខលប្រាប់លោកព្រឿន សុភី ជាមេភូមិខ្លែងពណ៌ត្បូង និងរាយការណ៍ទៅសមត្ថកិច្ច។

  លោកអធិការបញ្ជាក់បន្ថែមទៀតថា÷ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងស្រាវជ្រាវរកសាច់ញាតិអោយមកយកសាកសពទាំង០២នាក់ទៅធ្វើបុណ្យតាមប្រពៃណី៕