
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ០១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
នាវាណហុមុខងារបស់កងព័ររំដោះប្រជាជនចិន Type-071 បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្រុងព្រះសីហនុ ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នា កម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ និងនាយនាវីជាច្រើនរូប បានទៅទទួលស្វាគមន៍ការមកដល់នៃនាវាកងទ័ពជើងទឹកចិន ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ LYU GUANGKUN ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន។
បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា នាវាលេខ 989 មានទម្ងន់ផ្ទុក ២៥០០០តោន បណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ល្បឿន ២៥ knots ៕

