
ខេត្តកណ្ដាល៖ គិតថារួចខ្លួនមែន!! ដូចពាក្យចាស់លោកតែងពោលថាកុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចលកុកនោះ ជនណាដែលប្រព្រិត្តិណ៍ខុសច្បាប់រឺល្មើសច្បាប់ ទោះពេលវេលាកន្លងហួសទៅយូប៉ុណ្ណានោះ ក៏មិនអាចគេចផុតរឺលើកលែងឲ្យបានដែរ ជាក់ស្ដែងដូចក្នុងករណីនេះអញ្ចឹងលួចតាំងពីខែមេសា តែត្រូវជាប់ជុងក្នុងខែឧសភានេះ ទៅវិញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណន វិត ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេការហាង។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ឆែម ឆោម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន២ដងករណីលួច។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) និងម្នាក់ទៀតរត់គេចខ្លួន ។វត្ថុតាងចាប់យក៖ គ្មាន។សម្ភារៈបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកHonda c125ស៊េរី២០១៤ ពណ៌ខ្មៅស្លាកលេខភ្នំពេញ១CE.៣៧១០។
ប្រភពដដែលបន្តថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនចតទុកនៅខាងមុខបន្ទប់ជួលរបស់ខ្លួនដែលស្ថិតនៅក្នុងអគារវប្បធម៌ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពេលនោះក៏មានជនសង្ស័យពីរនាក់ បានមកធ្វើសកម្មភាពលួចយកជិះចេញបាត់ទៅ។ លុះមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍តាខ្មៅធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆែម ឆោម យកមកសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួន និងបក្ខពួក ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន តែម៉ូតូនោះឈ្មោះ កេង បានយកទៅលក់ឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះហើយបានអោយប្រាក់ខ្ញុំចំនួន៣០ដុល្លារយកទៅស៊ីចាយអស់ហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
_1747109886.jpeg)