2025-05-09 10:51
17

ភ្នំពេញ៖ លោកអធិការ និងអធិការរងនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ចំណុះស្នងការដ្ឋានខេត្តរតគិរី ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។

យោងតាមប្រកាសលេខ ៤២៥៤ ប្រ.ក ស្តីពី ការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណុះអគ្គស្នងការនគរបាលជាតិ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។

មន្ត្រីនគរបាលជាតិទាំង០២រូប ដែលទទួលទណ្ឌកម្មខាងវិន័យរួមមាន ទី១៖ លោកវរសេនីយ៍ទោ ផាង ប៉ែត អត្ថលេខ ៦៧៤០២ មានតួនាទី ជា «អធិការ» និងទី២៖ លោកវរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០៩ មានតួនាទី ជា «អធិការរង» នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ៕