
បាល់ទាត់៖ ថ្ងៃស្អែកនេះ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
ដ្បិតថា សំបុត្រចំនួន ៥៣,០០០សន្លឹក ដែលត្រូវបានប្រកាសបើកលក់កាលពីថ្ងៃទី១ ខែឧសភា កន្លងទៅ ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសលក់អស់ហើយ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ក្រោយផ្ទុះការគាំទ្រ និងសម្រុកទិញយ៉ាងគំហុករាល់ពេលបើកលក់ម្ដងៗ ដែលប្រើពេលមិនដល់ ១ម៉ោងស្រួលបួលផង ។
ទោះយ៉ាងណា បងប្អូនដែលទិញសំបុត្រមិនទាន់កុំទាន់អស់សង្ឃឹម គិតត្រឹមពេលនេះម៉ោង៤រសៀល ថ្ងៃទី08 ខែឧសភា នេះ មានរាជធានី/ខេត្តចំនួន8 ដែលបានប្រកាសរៀបចំផ្ទាំង LED ដើម្បីផ្សាយបន្តផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី3ទ្វីបអាស៊ី 2024-2025 រវាងក្លឹបព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្លឹប FK Arkadag នៅថ្ងៃទី 10/05/2025 ម៉ោង7យប់ ពហុកីឡដ្ឋានជាតិមរតកតេជោ រួមមាន៖
1- រាជធានីភ្នំពេញ
2- ខេត្តស្វាយរៀង
3- ខេត្តកំពង់ចាម
4- ខេត្តពោធិ៍សាត់
5- ខេត្តស្ទឹងត្រែង
6- ខេត្តសៀមរាប
7- ខេត្តរតនគិរី
8- ខេត្តកំពង់ធំ ៕



