2025-05-08 12:22
23

ភ្នំពេញ:  នារីម្នាក់បាត់ប្ដីតាំងពីពេលដែលប្ដីរបស់គាត់ជូនកូនទៅរៀនបាត់រហូតមិនឃើញមកផ្ទះវិញស្រាប់តែនារីខាងលើបានបីកូនតូចៗរបស់គាត់២នាក់កូនបងអាយុ៥ឆ្នាំចំនែកកូនប្អូនអាយុ ១ឆ្នាំកន្លះ មករកអង្គភាពសារព័ត៍មានMSJ.TVជួយផ្សាយរកប្ដីរបស់គាត់ទំាងយប់ដែលបានបាត់មិនឃើញត្រលប់មកផ្ទះវិញ តាំងពីវេលាម៉ោង ១ រសៀលថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥។

បុរសដែលបាត់ខ្លួនមានឈ្មោះ ហ៊ាញ គឹមសាន អាយុ២៨ឆ្នាំ មុខរបរលក់ដូរតាមរម៉ក ប្រពន្ធឈ្មោះ ពេជ្រ ឆវី អាយុ២៦ ឆ្នាំមុខរបលក់ដូរជាមួយគ្នាស្នាក់នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យមានស្រុកកំណើតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមការបញ្ជក់ពីប្រពន្ធបុរសដែលបាត់ខ្លួនខាងលើថាប្ដីរបស់គាត់បានសុំលុយចំនួនបីពាន់រៀលទិញបារីជក់នឹងជូនកូនស្រីទៅរៀននៅសាលាចោមចៅបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ GW ២០៩៦ រួចប្រាប់គាត់អោយរៀបចំអីវ៉ាន់ពេលគាត់មកវិញគាត់បើករម៉កទៅលក់ក្រោយមកស្រាប់តែបាត់ប្ដីរហូតមិនឃើញវិលត្រលប់មកផ្ទះវិញនោះទេនារីខាងលើបាននិយាយទៀតថាប្ដីរបស់គាត់មិនដែលទៅណាចោលផ្ទះចោលប្រពន្ធកូនដូចថ្ងៃនឹងនោះទេ។