2025-05-07 10:38
19

ហ្សាការតា៖ ប្រមុខព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ក្នុងជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ដាច់ខាតរុស្ស៊ីមិនអនុញ្ញាតឱ្យអ៊ុយក្រែនមានឧត្តមភាពលើសមរភូមិប្រយុទ្ធ ហើយឈានចូលតុចរចាឡើយ»។ 

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសថ្លែងបាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក» នៅលេខាធិការដ្ឋានអាស៊ាន នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ នៅក្រុងហ្សាការតា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ ស្របពេលមានមតិមួយចំនួន បានលើកឡើងថា «អ៊ុយក្រែនត្រូវដណ្ដើមយកឧត្តមភាពយោធាជាមុន រួចហើយទើបចូលតុចរចា បើមិនដូច្នេះ អ៊ុយក្រែននឹងបាត់ប្រៀប»។ 

សម្តេចតេជោបានបន្ថែមថា៖ «ផ្ទុយពីបញ្ហារុស្ស៉ី និងអ៊ុយក្រែន ក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជា បានផ្ដល់អាទិភាពដល់ការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ជាជាងបញ្ហាសមរភូមិយោធា ដែលសម្ដេចសម្ដែងនូវការគោរពចំពោះមេដឹកនាំអាស៊ាននៅជំនាន់នោះ»៕