
ហ្សាការតា៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា៖ «មានហេតុផល៣យ៉ាង នៃគោលនយោបាយ “ឈ្នះ-ឈ្នះ” គឺ ទី១- ដើម្បីធានាអាយុជីវិត និងរូបកាយរបស់គេ ដោយមិនមាននរណាត្រូវបានចាប់ខ្លួន និងសម្លាប់នោះទេ, ២- ធានាអាជីព និងមុខរបររបស់ពួកគេ និង ទី៣- ធានាកម្មសិទ្ធិទ្រព្យសម្បត្ដិរបស់ពួកគេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ»។
សម្ដេចតេជោថ្លែងបែបនេះ ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ការធានាទាំង៣យ៉ាងនេះ គឺធ្វើឱ្យយុទ្ធសាស្រ្ដ DIFID ទទួលបានជោគជ័យ។ យុទ្ធសាស្រ្ដ DIFID គឺជាយុទ្ធសាស្រដែលមានគោលដៅរំលាយអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម ដើម្បីសន្ដិភាពនៅកម្ពុជា»៕
