
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ប្រព្រឹត្តប្រកបទៅដោយមោទក ភាពក្នុងបរិយា កាស ជាកិត្តិយសនិងស្និទ្ធស្នាលបំផុត នៅបញ្ជាការដ្ឋានអង្គរក្ស (ក្រុងតាខ្មៅ ខេត្តកណ្តាល) នារសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៥។
ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នេះជាការឆ្លុះ បញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងជាពិសេសពីថ្នាក់ដឹកនាំ បញ្ជាការដ្ឋានអង្គរក្ស គឺបានផ្តល់នូវតម្លៃនិងកិត្តិយស បានជួបជុំសួរសុខ ទុក្ខបងប្អូនយោធិននារី ក្នុងឱកាសប្រារព្ធធ្វើពិធីអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃរំលឹកខួបសិទ្ធិ របស់នារី នៅលើសកលលោក។
នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ហើយឯកឧត្តម ក៏បានលើកឡើងថា ផែនការយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា រក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីពង្រឹង និងពង្រីកសក្តានុពលលើគ្រប់វិស័យ ក្នុងប្រទេស និងក្រៅប្រទេស ធានានូវកម្មវិធីនយោបាយសេដ្ឋកិច្ចសង្គមក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឈានទៅទំនើបកម្មជាសកល ស្មើមុខរស្មីមាត់ នៅលើឆាកអន្តរជាតិ និងបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេស តាមរយៈ ការដាក់ចេញនូវការ អនុវត្តបន្ត នៅក្នុងក្របខ័ណ្ឌ គោលនយោបាយ រួមទាំងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពក្របខ័ណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ផែនការយុទ្ធសាស្ត្រ នារីរតនៈ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងការបញ្ជាបយេនឌ័រ ក្នុងគោលនយោបាយកម្មវិធីកំណែទម្រង់សាធារណៈសកម្មភាពជាតិតាមវិស័យ។
ម្យ៉ាងវិញទៀត សមភាពយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ក្នុងច្បាប់ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ ព្រមទាំងច្បាប់នានា ដែលបានបញ្ចូលជាផ្លូវការក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាលទៀតផង។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប នារីខុទ្ទកាល័យ នាយករដ្ឋមន្ត្រី និងបងប្អូននារី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្តចូលរួមអនុវត្តឱ្យបានល្អ តាមកម្មវិធីនយោ បាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងប្រធាន បទខាងលើ។ ថែរក្សានូវតម្លៃស្ត្រីខ្មែរ ហើយពួតដៃគ្នារវាងបុរស និងស្ត្រី ក្នុងការការពារយ៉ាងមុតមាំនូវសុខសន្តិភាព ឱ្យបានស្ថិតស្ថេរ គង់វង្សជារៀងរហូត៕


