2025-02-27 14:52
131

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែចំនួននៃការដាក់ពង្រាយនេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ។


បើតាមរបាយការណ៍បានបញ្ជាក់ថា ទាហានបន្ថែមត្រូវបានបញ្ជូនទៅកាន់សមរភូមិក្នុងតំបន់ Kursk របស់រុស្ស៊ី។ ឯកងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធជាមួយទាហានអ៊ុយក្រែនដែលបានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ភាគខាងលិចរុស្ស៊ី។ 


តែបើតាម NIS បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា កូរ៉េខាងជើងបានដាក់ពង្រាយទាហានជាង 11,000 នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។ រីឯអ្នកជំនាញអ៊ុយក្រែន និងលោកខាងលិចបាននិយាយថា កងកម្លាំងរុស្ស៊ីក៏បានប្រើប្រាស់អាវុធកូរ៉េខាងជើងផងដែរ។ 

តាមរយៈការបញ្ជាក់របស់ NIS និងអ្នកជំនាញអ៊ុយក្រែនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ កូរ៉េខាងជើងបែរជាមិនព្រមទទួលស្គាល់ជាផ្លូវការនោះឡើយនូវការគាំទ្រយោធារបស់ខ្លួនសម្រាប់រុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។