2025-02-27 08:24
115

ភ្នំពេញៈ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើល  នៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយបុរសម្នាក់ជិះម៉ូតូកង់បី មានលុយដុល្លារក្រដាស់៥០ដុល្លារ ឲ្យអ្នកកង់បីដឹកដើរដូរគ្រប់កន្លែងគេមិនទទួល សង្ស័យក្លែងក្លាយ ស្រាប់តែ បង្ករជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួស ។
តាមប្រភពព័ត៌មាន ពីបុរសជាអ្នករត់កង់បី បានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានជិះរថយន្តតាក់ស៊ីពី បាវិតមកភ្នំពេញ ក្នុងតម្លៃ៨ម៉ឺនរៀល លុះជិះមកដល់ ម្តុំស្ពានអាកាសក្បាលថ្នល់ បុរសរូបនោះ បានឲ្យក្រដាស់៥០ដុល្លារ ចាស់មួយទៅខាងតាក់ស៊ី តែតាក់ស៊ីអត់យក រូបគាត់ជាអ្នករត់កង់បី បានចេញលុយជំនួសឲ្យទៅតាក់ស៊ីចំនួន៨ម៉ឺនរៀលសិនទៅ ។


ប្រភពដដែល បានបន្តទៀតថា បន្ទាប់មក បុរសរូបនោះ បានឲ្យគាត់ឌុបមករកផ្ទះសំណាក់មួយកន្លែង ម្តុំស្ពានអាកាសស្ទឹងមានជ័យ ហើយគោលបំណងជិះរថយន្ដបន្តទៅ ខាងស្វាយស៊ីសុផុន លុះជិះមកដល់ចំនុចស្ទឹងមានជ័យ បុរសរូបនោះ បានឲ្យលុយ ក្រដាស់៥០ដុល្លារទៅបុរសអ្នករត់កង់បី តែលុយនោះរៀងចាស់ពេក ទើបបុរសជាអ្នករត់កង់បី ដឹកដើរដូរគេគ្រប់កន្លែង តែគេមិនមែនទទួលដូរ ចឹងហើយបុរសជាអ្នកអ្នកជិះរូបនោះ បានចុះពីលើកង់បីបំរុងគេចចេញ ទើបគាត់ចាប់កអាវជាប់ កើតជាហឹង្សាវាយគ្នាទៅមក បណ្តាលអោយរងរបួសតិចតួចតែម្តងទៅ ។


ដោយឡែកបុរសជាអ្នកជិះកង់បីវិញ បានឲ្យដឹងថា រូបគាត់បានជិះកង់បី ពីក្បាលថ្នល់មកទីតាំងខាងលើ ហើយគោលបំណងជិះរថយន្តបន្តទៅ ស្វាយស៊ីសុផុន លុះមកដល់ឲ្យលុយទៅខាងខាងបី បែជាថាគាត់ចាយលុយក្លែងក្លាយ គ្រាន់តែលុយគាត់រៀងចាស់បន្តិចតែប៉ុណ្ណោះ ចឹងហើយក៏កើតចេញជាហឹង្សាបន្តិចបន្តួចតែម្តងទៅ ។
ក្រោយពេលកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ សួរនាំពីដំណើររឿង រួចហើយភាគីទាំងសងខាង ក៏បានយល់ថាជារឿងភាន់ច្រឡំគ្នា ក៏សម្រេចបញ្ចប់រឿងបំបែកផ្លូវគ្នារៀងៗខ្លួន ៕