
កណ្តាល: នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកែវ រ៉េមីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសហការីអមដំណើរចូលរួមដោយលោក លោកស្រីក្រុមប្រឹក្សាឃុំជើងកើប លោកស្រីមេភូមិក្រសាំង បានចុះសួរសុខទុកនឹងនាំយកអំណោយជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅក្នុងភូមិក្រសាំងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
មានមតិសំណេះសំណាលនៅក្នុងអង្គពិធី ឯកឧត្តមកែវ រ៉េមីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលសម្តែច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្ដាំផ្ញើសួរសុខទុក្ខដល់ក្មួយៗជាកុមារកំព្រា ដែលស្ថិតនៅក្នុងសមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារផងដែរ។
ដោយឡែកលោកប៊េន សុផលជាប្រធានសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារក៏បានជម្រាបជូននៅជីវៈប្រវត្តិរបស់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅក្នុងអង្គពិធីផងដែរដោយក្នុងនោះលោកបានលើកឡើងថាសមាគមនេះបានកើតឡើងនៅឆ្នាំ ២០០២ និងបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅឆ្នាំ២០១៦ដោយមានគោលបំណងផ្ដោតទៅលើកុមារងាយរងគ្រោះ និងកុមាររងគ្រោះ។
លោកបានបន្តថាលោកបានយកក្មេងៗទាំងអស់នោះមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងសមាគមសុទ្ធតែកុមារងាយរងគ្រោះ និងរងគ្រោះ ដូចជាកុមារត្រូវឪពុកម្ដាយបោះបង់ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្ត៏ខ្មាស់ ត្រូវបានគេគំរាមកំហែង ត្រូវគេកេងប្រវ័ញ្ញកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថាមានក្មេងវាយប្រហារគ្នា មានកុមារផ្សេងៗទៀតពុំបានទទួលភាពកក់ក្តៅពីគ្រួសារ។
លោកក៏បានបន្តឲ្យដឹងផងដែរថាចំនួនក្មេងៗសរុបដែលនៅក្នុងសមាគមនេះមានចំនួន១៣៦នាក់ស្រីចំនួន៨៦នាក់ លោកគ្រូអ្នកគ្រូចំនួន១៦នាក់ មានស្រីជំនួន៩នាក់។
ចំពោះអំណោយដែលឯកឧត្តមកែវ រ៉េមីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាននាំមកជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ក្នុងថ្ងៃនេះរួមមាន:
១.កាបូបស្ពាយសិស្សចំនួន១០០កាបូប
២.មីចំនួន១៥កេះ
៣.សៀវភៅ២០០ក្បាល
៤.ទឹកដោះគោចំនួន៥កេះ
៥.អង្ករចំនួន២៥០គីឡូក្រាម
៦.ប៊ិចចំនួន៥ប្រអប់
៧.ខ្មៅដៃចំនួន៥ប្រអប់
៨.ជ័រលុបចំនួន២ប្រអប់
៩.ប្រដាប់ខួងខ្មៅដៃ២ប្រអប
១០.បន្ទាត់ចំនួន២ប្រអប់
១១.ថវិកាចំនួន៤០០០០០០(បួនលានរៀល)ផងដែរ
ក្នុងនោះដែរថ្នាក់ស្រុកក៏បានរួមចំណែកនៅក្នុងការជួយឧបត្ថម្ភទៅដល់សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារមួយចំនួនផងដែរ។



