2025-02-25 14:37
138

ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍ថា មេរោគប្រចៀវដែលទើបរកឃើញថ្មីគឺប្រើប្រូតេអ៊ីនលើផ្ទៃកោសិកាដូចគ្នា ដើម្បីទទួលបានការចូលទៅក្នុងកោសិកាមនុស្សដូចវីរុសប្រភេទផ្លូវដង្ហើម (SARS-CoV-2) ដែលបង្កឱ្យមានជំងឺ COVID-19 ដោយបង្កើនលទ្ធភាពដែលវាអាចឆ្លងដល់មនុស្សនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។


អ្នកវិទ្យាសាស្ត្របាននិយាយថា ការកើតមាននូវវីរុសថ្មីនេះវាដូចជាវីរុសប្រភេទផ្លូវដង្ហើម (SARS-CoV-2) ដែរ ដោយមេរោគប្រចៀវ HKU5-CoV-2 មានលក្ខណៈពិសេសមួយដែលគេស្គាល់ថាជាកន្លែងបំបែក furin ដែលជួយវាឲ្យចូលទៅក្នុងកោសិកាតាមរយៈប្រូតេអ៊ីន ACE2 នៃសរសៃរប្រសាទសម្រាប់ទទួលលើផ្ទៃកោសិកា។


បើយោងទៅលើការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍មេរោគ HKU5-CoV-2 នេះអាចឆ្លងពីកោសិកាមនុស្សដែលមានកម្រិត ACE2 ខ្ពស់នៅក្នុងបំពង់សាកល្បងនិងក្នុងគំរូនៃពោះវៀន ក៏ដូចជាផ្លូវដង្ហើមរបស់មនុស្សផងដែរ។


នៅពេលដែលសួរដេញដោលអំពីការព្រួយបារម្ភ នៃជំងឺរាតត្បាតផ្សេងៗដែលបណ្ដាលមកពីវីរុសថ្មីនេះ លោកវេជ្ជបណ្ឌិត Michael Osterholm អ្នកជំនាញនៃជំងឺឆ្លងនៅសាកលវិទ្យាល័យ Minnesota បានហៅការសិក្សាស្រាវជ្រាវនេះថា "ហួសហេតុ" ។ គាត់បាននិយាយថា ប្រជាជននៅទីនោះភាគច្រើនគឺមានភាពស៊ាំជាមួយនឹងមេរោគដែលស្រដៀងគ្នាជាមួយនឹងប្រភេទជំងឺផ្លូវដង្ហើម (SARS) បើធៀបនឹងឆ្នាំ 2019 ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរាតត្បាតនេះ។ 

ចំពោះការសិក្សាបានកត់សម្គាល់ឲ្យឃើញថាប្រភេទនៃវីរុស ACE2 នេះគឺចម្លងទៅមនុស្សតិចជាងប្រភេទវីរុសផ្លូវដង្ហើម SARS-CoV-2 ។