2025-02-25 12:57
138

ភ្នំពេញ៖ មនុស្សប្រុសស្រីជាង៣០ នាក់ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងសម្ថកិច្ចខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនយកទៅសាកសួរ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាប នៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភដោយសង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ ។កាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២៥ នៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ ។

 

សមត្ថកិច្ចនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រួមទាំងអាជ្ញាធរបានចុះបិទភោជនីយដ្ឋានម្លប់ធ្នង់ មានលាភខាងលើ ដោយយកខ្សែព័ទ្ធជំវិញ ដើម្បីចុះត្រួត ពិនិត្យនឹងឆែកឆេរទីតាំងកន្លែងកើតហេតុភ្លាមៗ ក្នុងនោះបាន រកឃើញស្រោមអនាម័យជាច្រើនប្រអប់ដែលមិនទាន់បានប្រើ។

 

សមត្ថកិច្ចនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ប្រាប់ថាក្នុងករណីឃាត់ខាង លើដោយបានឃាត់បុគ្គលិករួមទាំងមេការនឹងថៅកែភោជនីយដ្ឋានខាងលើ សរុបចំនួន៣១នាក់ ក្នុងនោះប្រុស២នាក់ហើយក្នុងនោះមានក្មេងស្រីជាច្រើននាក់ដែលមិនទាន់ គ្រប់អាយុ ដើម្បីយកទៅសួរនាំនៅផ្នែកជំនាញ ។ 


ដោយ ឡែក២នាក់ទៀត មានសន្តិសុខម្នាក់ព្រមទាំងអ្នក អនាម័យដោយមិនបានឃាត់ខ្លួនឡើយដោយឲ្យពួកគាត់រងចាំការពារនៅភោជនីយដ្ឋានខាងលើ ។

 

ក្រោយកេីតហេតុបុគ្គលិកព្រមទាំង មេការ និងថៅកែភោជនីយដ្ឋានខាងលើត្រូវ នាំខ្លួននៅផ្នែកជំនាញដេីម្បីរងចាំសេីបសួរនឹងចាត់ការតាមនីតិវិធីច្បាប់បន្ត ៕