2025-02-24 14:09
144

យោងតាមការចេញផ្សាយពីគេហទំព័រ AP News នាថ្ងៃទី ២៤ ខែ កុម្ភៈ នេះ សហរដ្ឋអាមេរិកបានដាក់សម្ពាធលើអ៊ុយក្រែន ឱ្យដកដំណោះស្រាយអង្គការសហប្រជាជាតិដែលគាំទ្រដោយអឺរ៉ុប ដោយទាមទារឱ្យមានការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនជាបន្ទាន់ ដើម្បីឲ្យស្របនឹងសំណើរបស់អាមេរិក ដែលមិននិយាយអំពីការឈ្លានពានរបស់ទីក្រុងមូស្គូ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិក និងអ្នកការទូតអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យ។

ចំពោះដំណោះស្រាយរវាងជម្លោះនេះ វាជាលើកដំបូងចាប់តាំងពីការឈ្លានពានដោយបានបង្ហាញពីភាពតានតឹងរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបក្នុងរយៈពេល 5 សប្តាហ៍ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានចូលកាន់តំណែង និងបានបើកកិច្ចចរចាជាមួយរុស្ស៊ីបន្ទាប់ពីការឯកោជាច្រើនឆ្នាំក្នុងគោលបំណងបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ 

គួរបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងរុស្ស៊ីឆ្លងកាត់ព្រំដែនអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 មក សភាបានអនុម័តដំណោះស្រាយជាច្រើនដែលបានធ្វើការថ្កោលទោសសង្រ្គាម និងទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីទឹកដីអ៊ុយក្រែន។ 

ហើយចំពោះការបោះឆ្នោតសភា បានបង្ហាញពីការប្រឆាំងជាសាកលយ៉ាងខ្លាំងក្លាចំពោះជម្លោះរបស់រុស្ស៊ី ហើយការបោះឆ្នោតនេះក៏ដើម្បីវាយតម្លៃពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ផងដែរក្នុងការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស។

វាបានបញ្ជាក់ពីការទាមទាររបស់មហាសន្និបាតដែលថា រុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែនក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ និងការទាមទាររបស់ខ្លួនឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់។ 

ទាំងនេះអាចជាការអំពាវនាវឱ្យមានការបន្ធូរបន្ថយការបញ្ឈប់អរិភាពនៅដំណាក់កាលដំបូង និងដំណោះស្រាយដោយសន្តិវិធីនៃសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ។