2025-01-06 16:07
174

ឧត្តរមានជ័យ៖ ក្រុមជនជាតិបរទសចម្រុះជាតិសាសន៍ប្រមាណជិត ៦០ នាក់ ប្រដាប់ដោយតំបងស្ទើគ្រប់ដៃ បានផ្ទុះការតវាចេញពីអគារបើកអនឡាញមួយកន្លែងច្រកទ្វាអន្តរជាតិអូរស្មាច់ ច្រកព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកត្រូវកម្លាំងប៉ូលិសជាច្រើននាក់ចុះទៅបង្ក្រាប និងទប់ស្កាត់ភ្លាមៗ។

ការផ្ទុះការតវាពីសំណាក់ជនបរទេសជាច្រើននាក់ នៅអគារបលកអនឡាញខាងលើ ត្រូវបានគេដាក់ការសង្ស័យបើករកស៊ីល្បែងស៊ីសងដោយគ្មានច្បាប់ និងមានការគាបសង្កត់បុគ្គលិកដែលបម្រើការងារនៅទីនោះ ទើបមានការបែបនេះ។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅ មានជនបរទេស ចំនួន ៥៧ នាក់ (ស្រី២នាក់) ប្រដាប់ដោយដំបង បាននាំគ្នារត់គេចចេញពីអាគារអនឡាញដែលគេសង្ស័យថាគ្មានច្បាប់របស់ជនជាតិចិន ជួលពីឧកញ៉ាសំងំប្រព្រឹត្ដបទល្មើសអនឡាញ នៅជាប់ព្រំដែនកម្ពុជា-ថៃ ច្រកទ្វាអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ក្រោយផ្ទុះការតវា កម្លាំងជំនាញពាក់ព័ន្ធបានចុះអន្តរាគមន៍បង្ក្រាបបបានជនបរទេស ចំនួន ៥៧ នាក់ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង និងធ្វើតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់។ យ៉ាងណាក៏ដោយអាជ្ញាធរពានអះអាងថា ការបង្ក្រាបនេះ មិនមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវាជាមួយកងកម្លាំងមានសមត្ថកិច្ចឡើយ។

បច្ចុប្បន្ន ស្ថានការនៃការតវារបស់ក្រុមជនបរទេសចេញពីអគារបើកអនឡាញ ដោយគ្មានច្បាប់នៅព្រំដែនកម្ពុជា-ថៃ ត្រូវស្ងប់ស្ងាត់ ហើយសមត្ថកិច្ចកំពុងបន្តនិតិវិធី៕