2025-01-06 12:29
168

កណ្តាល៖ បុរសជាកសិករវ័យចំណាស់ល្មោភកាមម្នាក់ បានប្រើប្រាស់ល្បិចលួងលោមក្មេងស្រីជនរងគ្រោះជាអនីតិជនឱ្យប្រាក់ ១ ៥០០រៀល រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ បានសម្រេចជាលើក រហូតបែកការដល់ជីដូនក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបណ្តឹងជីដូនក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចាប់ខ្លួនជនល្មោភកាម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ មានឈ្មោះ គល់ រុន (ហៅ ប៉ាក់ រុន) ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវធីច្បាប់។

តាមបណ្តឹងបានឱ្យដឹងថា ករណី ចាប់រំលោភសេពសន្ធវៈ មានស្ថានទម្ងន់ទោស ទាក់ទងនឹងអាយុជនរងគ្រោះខាងលើ បានកើតឡើងចុងក្រោយ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លើអង្រឹងក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ក្មេងស្រីជនរងគ្រោះ មានឈ្មោះ ធ.ច.ធ កើតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ មានអាយុទើបតែ ៨ឆ្នាំ ៨ខែ និង៥ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ-ឃុំម្កាក់ ជាមួយគ្នា។

ក្មេងស្រីរងគ្រោះ បានរៀបរាបថា នៅមុនពេលកើតហេតុ ខ្លួនបានទៅលេងជាមួយមិត្តភក្ដិនៅសាលារៀនបឋមសិក្សាជង្រុក និងបានដើរត្រឡប់មកផ្ទះវិញ ដល់មុខផ្ទះរបស់ជនសង្ស័យគាត់បានហៅចូលក្នុងផ្ទះឱ្យឡើងអង្គុយលើអង្រឹងជាមួយខ្លួនរួចទូរសព្ទឱ្យមើលហើយធ្វើសកម្មភាពស្ទាប់អង្អែលក្មេងស្រីគ្រោះ និង….រហូតតណ្ហាឡើង ក៏រំលោភរហូបានសម្រេច និងបានឲ្យប្រាក់ទៅជនរងគ្រោះ ១ ៥០០រៀល ដោយគម្រាមថា «បើប្រាប់គេឲ្យដឹងរឿងនេះនឹងសម្លាប់ចោលមិនខាន»

តាមប្រភពបានឱ្យដឹងថា លុះដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោងប្រហែល៣រសៀល ជនរងគ្រោះបានប្រាប់ទៅជីដូនឈឺអាវៈយវៈភេ ទើបជីដូនលួងលោមសួរនាំបែករឿងរ៉ាវ ឈ្មោះ គល់ រុន (ហៅ ប៉ាក់ រុន) ចាប់រំលោភ និងបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី០៥ ខែមករា នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ ឈានដល់ហៅសង្ស័យសាកសួរតែម្តង។

ក្រោយការសាកសួរជនសង្ស័យល្មោភកាម បានឆ្លើយសារភាពថា៖ «ខ្លួនពិតបានធ្វើសកម្មភាពយកដៃលេងប្រដាប់ភេទ និងរំលោភសេពសន្ថវៈ រហូតបានសម្រេចប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពជាច្រើនលើ តាំងពីអំឡុងខែតុលា ឆ្នាំ២០២៤ ម្លេះ»

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕