2024-12-29 13:03
131

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះថា របបខ្យល់មូសុងឦសានដែលគ្រប់ដណ្តបលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន ក៏ដូចជាប្រិយមិត្តរបស់ MSJ TV ទាំងអស់គ្នា មេត្តាជ្រាបជាព័ត៌មាន៕