
(កែប) កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក លោក លោកស្រី អភិបាលរងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីបច្ចេកទេសវាស់វែងដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុប ជាង៦០០ នាក់បានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកដំណាក់ចង្អើរខេត្តកែប។
បេីយោងតាមរបាយការណ៍របស់ លោក និម្មាបនិក សុទ្ធ ពុទ្ធីម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថានៃការលទ្ធផលវាស់វែងក្បាល់ដីក្នុងឃុំចំនួន២និងសង្កាត់ចំនួន១ក្នុងខេត្តកែប ទី១ ភូមិទួលសាងាំ មានក្បាលដីសរុប ចំនួន ២,១៤២ ក្បាល់ដី ក្នុងនោះក្បាលដីចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ មាន២ក្បាលដីនៅក្នុងឃុំអង្កោល ទី២ នៅភូមិចំការបី មានក្បាលដីសរុប ចំនួន ១,៧៣៩ ក្បាលដី ក្នុងនោះ ចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ និងតាមបទបញ្ជាលេខ ០១បប ក្រោមគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី មាន ៣០៨ក្បាលដីនៅក្នុងឃុំពងទឹក និងទី៣ នៅភូមិថ្មី មានក្បាលដីសរុប ចំនួន ២,៣៤០ក្បាលដី ក្នុងនោះក្បាល់ដីចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ មានចំនួន ៧៣ក្បាលដីនៅក្នុងសង្កាត់ព្រៃធំ។
ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បបានបញ្ជាក់បន្ថែមថក្នុងការបិទផ្សាយសាធារណៈនេះ គឺដើម្បីធានានូវភាពមិនត្រឹមត្រូវ ឬខុសឆ្គង និងសុំកែតម្រូវ ក្នុងករណីបងប្អូនពិនិត្យឃើញថា ទិន្នន័យក្បាលដីដែលបានបិទផ្សាយពុំមានភាពជាក់លាក់ ឬមិនពេញលេញ បងប្អូនមានសិទ្ធសុំមន្ត្រីជំនាញជួយបំភ្លឺលើខ្លឹមសារនៃឯកសារដែលបានបិទផ្សាយជាសាធារណៈនៅទីតាំង សាលាស្រុកដំណាក់ចង្អើរ សម្រាប់ភូមិទួលសាងាំ ននិងភូមិចំការបី នៃស្រុកដំណាក់ចង្អេីរ និងបងប្អូនប្រជាពលរដ្ឋអាចទៅពិនិត្យទិន្នន័យក្បាលដីនៅបរិវេណមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានក្បាលដីស្ថិតនៅក្នុងឃុំចំនួន២ និងសង្កាត់ចំនួន ១ នៅក្នុងខេត្តកែប ត្រូវអញ្ជើញមកពិនិត្យទិន្នន័យក្បាលដី ឬសុំកែតម្រូវ ដោះស្រាយ ឱ្យបានទាន់ពេលវេលា៕




