2025-08-22 10:58
29

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា «សន្តិភាពមិនអាចស្តារឡើងវិញទេ ប្រសិនបើសហគមន៍ប្រជាជនស្ថិតក្នុងអន្ទាក់នៃការភ័យក្លាច និងភៀសខ្លួនចេញពីផ្ទះសម្បែង»។ ហេតុនេះហើយទើបក្នុងទំនាក់ទំនងធ្វេភាគីក្តី កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនតំបន់ (RBC) កម្ពុជាបានស្នើសុំដាក់វិធានការជាក់ស្តែង សំដៅធ្វើឱ្យទំនាក់ទំនងវិលទៅរកភាពប្រក្រតីភាពឡើវិញ។ 

នេះបើតាមការបញ្ជាក់របស់លោក នង សាកល អ្នកនាំពាក្យរងក្រសួងការបទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យរងក្រសួងការបរទេស បានលើកឡើងថា ភាគីទាំងពីរគម្បីចាប់ផ្តើមពិភាក្សាគ្នាអំពីការបើកព្រំដែនច្រលទ្វាព្រំដែនឡើងវិញ សម្រួលការចេញចូលការធ្វើដំណើរដែនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក ឈានដល់កិច្ចសហការក្នុងការបោសសម្អាមីនដើម្បីមនុស្សធម៌
សូមជម្រាបថា កាលពីថ្ងៃព្រហស្សតិ៍ ទី២១ ខែសីហា ម្សិលមិញនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូបប្រជុំ និងធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេសមានស្ថានតំណាងក្នុង និងក្រៅប្រទេស ចំនួន ៤២ ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំម្ពុជា ចំនួន ២២ នៅទីស្តីការក្រសួងការបរទេស ដោយមានអ្នកចូលរួម សរុបចំនួន ៧៧ រូប មកពី៦៤ស្ថាប័ន៕