2025-08-27 15:20
10

សម្លេងបំពងបានបន្លឺឡើងយ៉ាងខ្លាំងពេលដែលពលរដ្ឋខ្មែរលើកគ្នារារាំងរុញច្រានក្រុមយោធាថៃដឹកបន្លាលួសមកព័ទ្ធយកដីកម្ពុជា។យោធាថៃប្រើការបំពងសម្លេងយ៉ាងកងរំពងវាយប្រហារលើពលរដ្ឋខ្មែរស្លូតត្រង់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ យើងចាត់ទុកថាជា«អំពើហិង្សាមួយទម្រង់» ដែលបានជាប្រយោជន៍ផ្លូវច្បាប់សម្រាប់កម្ពុជា។ មែនទែនទៅ ការព័ទ្ធបន្លាលួសលើដីពលរដ្ឋខ្មែរជាម្ចាស់ ជាអំពើល្មើសច្បាប់អន្តរជាតិគឺ«បទឈ្លានពាន» ព្រោះប្រព្រឹត្តិដោយយោធិន។ 

ការប្រើសម្លេងបំពងវាយប្រហារលើបុគ្គលស្របច្បាប់កាន់តែខុសច្បាប់ និងរំលោភសិទ្ធិម្ចាស់ដីដែលផ្ដល់សិទ្ធិស្វ័យការពារដោយច្បាប់ និងធ្វើសកម្មភាពតបត ឬឆ្លើយតបយ៉ាងស្របច្បាប់។ លើសពីនេះ ការបំពងសម្លេងនេះ ក៏អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ មានក្មេងៗ ចាស់ៗ អ្នកមានសុខភាពខ្សោយ អ្នកមានបញ្ហាត្រចៀក…ជាពិសេសស្ត្រីទើបឆ្លងទន្លេរួច សរសៃរខ្ចី…។ 

ជារួមយោធាថៃប្រើគ្រប់មធ្យោបាយល្មើសច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សជាតិ ដែលមានចែងក្នុងសេចក្ដីថ្លែងការជាសកលស្ដីពីសិទ្ធិមនុស្ស រួមទាំងការបំពងសម្លេងនេះផងដែរ!