2025-08-22 10:56
28

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងការបរទេស បានថ្លែងថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីaភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ទីស្តីការក្រសួងការបរទេស មានអ្នកចូលរួម ចំនួន ៧៧ រូប មកពី៦៤ស្ថាប័ន។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់សមាជិកអង្គទូតបរទេសដែលមានស្ថានតំណាងក្នុង និងក្រៅប្រទេស ចំនួន ៤២ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន ២២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា “កម្ពុជា គឺជាប្រទេសដែលធ្លាប់ឆ្លងកាត់ការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម។ ដូច្នេះកម្ពុជា ត្រូវការសន្តិភាព ហើយសន្តិភាពត្រូវបានដោះស្រាយដោយការសន្ទនា មិនមែនតាមរយៈការប្រើប្រាស់អាវុធនោះទេ”។

ប្រមុខការទូតកម្ពុជា បានបន្ថែមទៀតថា “សង្គ្រាមបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋជាជនស៊ីវិលត្រូវវិនាសព្រាតប្រាស់ពីភូមិឋាន និងផ្ទះសម្បែង កុមារបាត់បង់ឱកាសសិក្សា ចាស់ជរា និងជនពិការជួបការលំបាក់ ទើបកម្ពុជាខិតខំប្រឹងប្រែង ដើម្បីស្វែករកសន្តិភាព”។

លោក នង សាកល បានថ្លែងទៀតថា៖ «កម្ពុជា បានខិតខំធ្វើការយ៉ាងស្រស្រាក់ស្រស្រាំចាប់តាំងពីពេលដែលកើតមានវិបត្តិមកម្លេះធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ ពោល គឺកម្ពុជាកម្កល់យកបទឈប់បាញ់ទាំងភាសារ និងការវិការ»។

លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងយ៉ាងដូច្នេះក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕