2025-08-19 08:53
38

ភ្នំពេញ៖ ក្រុមចោរមិនស្គាល់អត្តសញ្ញាណ ចំនួន ០៤ នាក់ បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូ ០១ គ្រឿង ពីកម្មករបម្រើការងាររោងចក្រពីរនាក់ ប្តី-ប្រពន្ធ បានសម្រេចដោយសុវត្ថិភាពភាព នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។
ករណីក្រុមចោរប្លន់យកម៉ូតូពីរនាក់ ប្តី-ប្រពន្ធ ស្ថិតនៅចំណុច តូលក់មីឆាមួយកន្លែង ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ចម្ងាយប្រមាណជាង ២០ ម៉ែត្រប៉ុណ្ណោះ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
តាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរនាក់ ប្ដី-ប្រពន្ធ បានឱ្យដឹងថា ពួកគាត់ធ្វើការរោងចក្រទាំងពីរនាក់ និងបានបង់រំលស់ម៉ូតូ ០១ គ្រឿង គ្រាន់ជិះទៅធ្វើការទើបតែបាន៧ខែ ត្រូវបានក្រុមចោរស្ទាក់កាប់ប្លន់តែម្តង។ ចំណែកស្ត្រីជាប្រពន្ធមានផ្ទៃពោះ ២ខែទៀត ហើយអ្នកទាំងពីរកាន់តែហួសចិត្ត ក្រោយពេលកើតហេតុរួចបានទៅដាក់ពាក្យបណ្តឹង ស្រាប់តែប៉ូលីសប្រាប់ឱ្យរងចាំពេលព្រឹកចាំមកដាក់ពាក្យបណ្ដឹង៕