2025-08-18 18:15
47

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ដែលបានចោទថា “កម្ពុជាបានប្រើប្រាស់គ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ” អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឆ្លើយយ៉ាងខ្លីថា៖ «ការចោទប្រកាន់នេះគ្រាន់តែជាលេស និងឈ្នាន់បង្កការឈ្លានពាន ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា។ ដោយឡែកចំពោះផលប៉ះពាលទាំងចំពោះមុខ និងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃ បានប្រើប្រាស់ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា គឺគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត»។

អគ្គនាយកស៊ីម៉ាក់ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លើប្រធានបទ «កម្ពុជាប្រឆាំងប្រយុទ្ធការប្រើប្រាស់គ្រាប់មីន និងកម្ពុជាស្រលាញ់សន្តិភាព» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

លោក ហេង រតនា បានថ្លែងបញ្ជាក់ថា ការចោទប្រកាន់របស់ថៃមកលើកម្ពុជា ថា “ប្រើប្រាស់គ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ” និងសំណល់យុទ្ធភណ្ឌថៃ ដែលបានប្រើប្រាស់មកលើកម្ពុជា ចម្លើយខ្លី គឺ ការចោទប្រកាន់នេះគ្រាន់តែជាលេស និងឈ្នាន់បង្កការឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជា។ 

ដោយឡែកចំពោះផលប៉ះពាលទាំងចំពោះមុខ និងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃ បានប្រើប្រាស់ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា រួមមាន៖ គ្រាប់បែកទម្លាក់ពីយន្តហោះធន់ធ្ងន់ MK-82 និង MK-84 តាមរយ:យន្តហោះចម្បាំង F-16 និង Gripen, គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង ប្រភេទ ១៥៥ មម ប្រភេទ M46 និង M84, គ្រាប់ផ្សែងពុល និងចំហេះបាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង ១៥៥ មម គ្រាប់ផ្លោងមួយចំនួន មានប្រភេទ White sposphorus (WP) និងគ្រាប់មិនទាន់ផ្ទុះទូទៅផលប៉ះពាល់ទាំងប៉ះពាល់ទៅលើទីតាំង ភូមិឋានប្រជាជន តំបន់ព្រំដែន និងប្រាសាទទាំងឡាយដូចជាប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ៕