
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើង អំពីកាការពារ ក្រុមហ៊ុន «កូកាកូឡា» ដែលជាផលិតដើម របស់សហរដ្ឋអាម៉េរិក ដែលកំពុងវិនិយោគផលិតនៅក្នុងប្រទេសកម្ពុជា។ ស
ការធ្វើពហិការមិនទិញផលិតផលកូកា ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនកូកាកូឡា សម្រេចផ្តេចកុងត្រាជាមួយតារាចម្រៀងរ៉េច វណ្ណដា ទើបធ្វើឱ្យអ្នកគាំទ្រវណ្ណដាខឹងសម្បារ និងប្រកាសធ្វើពហិការបែបនេះតែម្តង។
សម្តេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់។ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយ វណ្ណដា ដោយសារ វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា?
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា៖ «យើងត្រូវដឹងថាទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
សម្តេចតេជោបានបន្ថែមទៀតថា៖ «ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជា នោះកម្ពុជា គឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អ៊ិនធើណែត ឈប់លក់ប្រេង តែយើងបានម្ចាស់ការកាត់ផ្តាច់ និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត»។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃ បងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជា បងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ»។
សម្តេចប្រមុខព្រឹទ្ធសភាបានបន្ថែមថា៖ «ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ»។
សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជា ក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុកសង្ឃឹមថាវណ្ណដា និងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ វណ្ណដាតំណាងឲ្យស្មារតីលះបង់ ដើម្បីប្រយោជន៍ជាតិ៕


