
ថៃ៖ លោក កាន់វី ( Kanwir ) សមាជិកសភាថៃ បង្ហាញថាការមិនពេញចិត្តចំពោះ រដ្ឋាភិបាលថៃ និងក្រសួងការបរទេសថៃមិនបានយកចិត្តទុកដាក់លើបញ្ហាព្រំដែន។ ដោយលោកលើកឡើងថា ថវិការបស់ក្រសួងការបរទេសគួរតែត្រូវបានបង្កើន ហើយការអនុវត្តការទូតគួរតែសកម្មភាពឲ្យបានប្រសើរជាងនេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងបរិស្ថានប្រកបដោយចីរភាព។ ការរិះគន់របស់សមាជិកសភានេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសភាលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ សីហា ២០២៥ ។ លោក កាន់វី សឿបសែង ( Kanwir Suebsaeng ) សមាជិកសភា មកពីគណបក្ស ថាំម៉ារ៉ាត់ ( Thammarat ) បានឯកភាពជាមួយសមាជិកគណៈកម្មាធិការ ទាក់ទងនឹងថវិការបស់ក្រសួងការបរទេស សម្រាប់មូលនិធិទាំងអស់ នៅឆ្នាំបន្តបន្ទាប់ ត្រូវតែរក្សាទុកនៅការិយាល័យលេខាធិការអចិន្ត្រៃយ៍ប៉ុណ្ណោះ។
លោកជឿជាក់ថាក្រសួងការបរទេស និងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថានប្រកបដោយនិរន្តរភាព ដូចជាការបំពុលផ្សែងអ័ព្ទ (PM2.5) និងកាកសំណល់ពុលចេញពីតំបន់ជីកយករ៉ែ ដែលបានបង្ហូរចូលទៅក្នុងទន្លេ និងការហូរចេញពីប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ាជាដើម នេះជាបញ្ហាសំខាន់ត្រូវដោះស្រាយជាបន្ទាន់។
លោកបញ្ហានេះធ្លាប់បានពិភាក្សាជាមួយការិយាល័យធនធាន និងបរិស្ថានជាតិរបស់នាយករដ្ឋមន្រ្តី (ONRES) និងជំរុញឲ្យពួកគេគួរតែមានទំនួលខុសត្រូវខ្ពស់ ក្នុងការធ្វើសមាហរណកម្ម និងសហការណ៍គ្នាដើម្បីដោះស្រាយបញ្ហាពុលនេះ ប៉ុន្តែពួកគេបែទំលាក់បញ្ហានេះទៅឲ្យក្រសួងការបរទេសទៅវិញ។ ហេតុអ្វីបានជាក្រសួងការបរទេសគួរទទួលខុសត្រូវចំពោះរឿងនេះទៅវិញ ?
សមាជិកសភារូបនេះជឿជាក់ថា ក្រសួងការបរទេសគួរតែផ្លាស់ប្តូរជំហររបស់ខ្លួន។ មិនគួរណារក្សារភាពស្ងៀមស្ងាត់បែបនេះឡើយ ព្រោះស្ថានការណ៍កំពុងកើតឡើងនៅប្រទេសថៃ ហើយបញ្ហាពាក់ព័ន្ធទាំងនេះនៅមិនទាន់បានដោះស្រាយនៅឡើយទេ ដូចជាបញ្ហាជំរុំជនភៀសខ្លួនផងដែរ ។ លោកចោទសួរថា តើក្រសួងការបរទេសមានផែនការអ្វីចំពោះបញ្ហានេះ? ដើម្បីធានាថាបញ្ហាថវិកា និងការធ្វើផែនការគម្រោងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដើម្បីស្របតាមការងាររបស់រដ្ឋាភិបាល។ លោកបានជំរុញឲ្យសមាជិកគណៈកម្មាធិការផ្នែកទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ប្រសិនបើពួកគេមានឱកាស។
ដោយឡែកលោក ឈួឡាផាត អាមឿនវីវ៉ាត់ ( Chulapat Amornwiwat ) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាធិការ បានពន្យល់ថា ក្នុងនាមតំណាងក្រសួងសេវាវេជ្ជសាស្រ្ដ លោកសូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការនេះ សមាជិកគណៈកម្មាធិការមួយចំនួនបានលើកបញ្ហាស្រដៀងគ្នា ទៅនឹងការលើកឡើងក្នុងកិច្ចពិភាក្សាកន្លងមកទាក់ទងនឹងការងាររបស់មន្ត្រីបរទេស។ ដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅចំនុចខ្វះខាតរបស់ក្រសួងការបរទេសថៃ ។
លោកបន្តថាទាក់ទងនឹងគម្រោងថវិកាទាំងនេះ ក្រសួងហិរញ្ញវត្ថុ និងជំរុញបេសកកម្មរបស់ក្រសួងការបរទេសឲ្យកាន់តែពេញលេញថែមទៀត។ តួនាទីរបស់ក្រសួងការបរទេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ មិនដូចកាលពីមុនទេដោយផ្តោតលើការទូត និងការចរចា។ ព្រោះការងារនេះត្រូវបានផ្ទេរពីរដ្ឋាភិបាលទៅក្រសួងការបរទេស ដោយផ្តោតលើផ្នែកផ្សេងទៀត ដូចជាការពង្រីកផលិតផលទៅក្នុងវិស័យផ្សេងៗ និងវិស័យឯកជន ពរួមទាំងការបង្ហាញសិល្បៈថៃផងសែរ។ នេះបើយោងតាមការចេញផ្សាយរបស់ការសែតថៃ The Reporters ។


