
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានបន្តថា ភស្តុតាងថ្មីៗ នេះនឹងត្រូវបានបង្ហាញដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីគ្រោះថ្នាក់នៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់កម្ពុជា ដែលប៉ះពាល់ដល់ជនស៊ីវិល ។ ហើយពេលនេះលោកមិនអាចទៅពិនិត្យដោយផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់មីនបានឡើយ ដោយលោកបានបញ្ជាក់ថានៅព្រឹកថ្ងៃទី០៩ សីហានេះ ទាហានថៃ៣នាក់បានរងរបួសនៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដោយសារជាន់មីន ។
លោកបានសង្កត់ធ្ងន់ថា ជំហររបស់ថៃ តែងតែឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានការទូត ហើយថៃបន្តជំរុញឱ្យមានកិច្ចសន្ទនាទ្វេភាគី តាមរយៈយន្តការដូចជា៖ គណៈកម្មការព្រំដែនរួម (JBC) គណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្របខ័ណ្ឌដែលទទួលស្គាល់យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ។
លោកក៏បានធានាដល់មន្ត្រីមូលដ្ឋានថា សមាជិកអាស៊ាន និងប្រទេសជាមិត្តគាំទ្រវិធីសាស្ត្ររបស់ប្រទេសថៃក្នុងការដោះស្រាយជម្លោះស្របតាមស្តង់ដារពិភពលោក។ លោកបានជំរុញឱ្យពួកគេធ្វើការប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តដើម្បីការពារសាធារណជនដែលគាំទ្រដោយការគាំទ្រពីអន្តរជាតិ។
លោកបានបន្ថែមថា អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កំពុងតែតាមដាននិងអង្កេតស្រាវជ្រាវ ក្នុងករណីនេះ ហើយថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់ពួកគេ។
ជាមួយគ្នានេះ អាជ្ញាធរមីនកម្ពុជាធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា “កម្ពុជាបានដាក់មីនថ្មី”។
សូមរំលឹកដែរថាកម្ពុជាជាប្រទេសដែលរងគ្រោះព្រោះថៃបានប្រើប្រាស់នៅសព្វាវុធធន់ធ្ងនបើកការវាយប្រហារមកកម្ពុជាមុន ប្រើយន្តហោះទំលាក់គ្រាប់ F16 , យន្តហោះ Grident បាញ់ផ្សែងគីមីពុល គ្រាប់បែកចង្កោម និងប្រើដ្រូនពិឃាត់ បើកការវាយប្រហារលើតំបន់ជនស៊ីវិលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ព្រមទាំងខូចខាតផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ របស់ជនស្លូតត្រង់ ។
តែអ្វីដែលហួសចិត្តបែបជាថៃកំពុងប្រឹងសម្ដែងឲ្យពិភពលោក ថាខ្លួនជាជនរងគ្រោះទៅវិញ ពិតជាកំពូលល្បិចមែន ថៃមិនត្រឹមតែពូកែសម្ដែងក្នុងខ្សែភាគយន្តពីល្បិចកិចកលនោះទេ សូម្បីតែការដឹកនាំប្រទេសក៏ល្បិចមិនចាញ់ខ្សែរភាគយន្តថៃប៉ុន្មានដែរ ។
ដូច្នោះបានជាថៃប្រឹងប្រឌិតកុហកភូតភរពលរដ្ឋរបស់ខ្លួន និងរកពាក្យនិយាយដើម្បីលួងចិត្តពលរដ្ឋខ្លួនឯង ខណៈការដឹងនាំប្រទេសថៃធ្វើឲ្យពលរដ្ឋខ្លួនអស់ទំនប់ចិត្ត និងភាពជឿជាក់លើកថ្នាក់ដឹកនាំរបស់ប្រទេសថៃ ព្រោះថៃបរាជ័យទាំងផ្នែកការទូត និងបរាជ័យទាំងផ្នែកសឹកទើបប្រឹងសម្ដែងនិយាយឲ្យពលរដ្ឋអស់ចិត្តតែប៉ុណ្ណោះ ៕





